អ៊ីតាលី៖ ក្រុម Parma ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីពិន័យដក៥ពិន្ទុទាំងមុនរដូវកាលចាប់ផ្តើម ដោយខ្សែប្រយុទ្ធ Emanuele Calaio ត្រូវបានគេពិន័យមិនឲ្យចូលលេង២ឆ្នាំ ក្រោយពីសហព័ន្ធរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការលក់គ្រាប់។

សហព័ន្ធបាល់ទាត់អ៊ីតាលី បានធ្វើការស៊ើបអង្កេតទៅលើក្លិបបាល់ទាត់មួយចំនួនដែលទាក់ទងនឹងការលក់គ្រាប់ ព្រមទាំងធ្វើឲ្យចាញ់ទាំងចេតនា ដោយក្នុងនោះ ក្រុម Parma ត្រូវបានគេរកឃើញភស្តុតាងធ្ងន់ធ្ងរជាងគេ។ 

កីឡាករក្រុម Parma

ក្នុងរបាយការណ៍មួយរបស់សហព័ន្ធបានបកស្រាយអំពីកំហុសរបស់ក្រុម Parma ព្រមទាំងដាក់ពិន័យទៅលើក្រុមមួយនេះ ដោយដកពិន្ទុពួកគេ៥ពិន្ទុនៅក្នុងរដូវកាលថ្មី ដូច្នេះពួកគេនឹងចាប់ផ្តើមរដូវកាល ដោយមានពិន្ទុអវិជ្ជមាន (-៥)។

ក្នុងនោះដែរ កីឡាករ Emanuele Calaio ត្រូវបានសហព័ន្ធពិន័យមិនឲ្យចូលលេងការប្រកួតបាល់ទាត់ជាផ្លូវការរហូតដល់ទៅ២ឆ្នាំឯណោះ ដោយសារតែគេរកឃើញថា ខ្សែប្រយុទ្ធរូបនេះបានធ្លាប់ផ្ញើរសារទាក់ទងទៅកាន់អ្នកលេងចាក់បាល់ ព្រមទាំងអ្នកដែលធ្លាប់ជាប់ទោសពីបទលក់គ្រាប់ផងដែរ។ 

កីឡាករ Emanuele Calaio

គួរឲ្យដឹងថា ក្រុម Parma ទើបតែនឹងឡើងមកដល់ក្របខ័ណ្ឌ Serie A វិញឆ្នាំនេះនោះទេ ដោយពួកគេត្រូវបានសហព័ន្ធទម្លាក់ឲ្យទៅលេងនៅក្របខ័ណ្ឌលំដាប់ទី៤ឯណោះ (Serie D) កាលពីឆ្នាំ២០១៥ ក្រោយពីពួកគេបានប្រកាសក្ស័យធន ប៉ុន្តែក្រោយពីក្លិបត្រូវបានលក់ទៅកាន់អ្នកវិនិយោគជនជាតិចិនមួយរូប ក្រុម Parma បានបង្ហាញទម្រង់លេងយ៉ាងល្អនឹងតស៊ូរហូតឡើងមកដល់ក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីវិញ៕

កីឡាករក្រុម Parma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]