ភ្នំពេញ៖ ប្តីប្រពន្ធផ្អែមល្ហែមលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ថ្វីត្បិតតែអ្នកទាំងពីរបាន រៀបការបង្កើតគ្រួសារជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែក្តីស្រលាញ់របស់អ្នកទាំងពីរ នៅតែមានភាពផ្អែមល្ហែមមិនចាញ់កម្លោះក្រមុំ ទើបតែស្រលាញ់គ្នាថ្មោងថ្មី រីឯសុភមង្គលគ្រួសារវិញ ក៏កាន់តែមានភាពស្អិតរមួតឡើងជារៀងរាល់ថ្ងៃផងដែរ។

ជា វិបុល គង់ សុជាតិ និងកូនស្រីពៅ

ជាក់ស្តែង កាលពីថ្មីៗនេះ ពិធីការីនីនិងជាថៅកែហាងកែសម្ផស្សល្បីឈ្មោះអ្នកនាង គង់ សុជាតិ ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិតរំភើបចិត្ត ជាមួយនឹងក្តីស្រលាញ់និងទង្វើ ដែលស្វាមីបានព្យាយាមធ្វើដើម្បីខ្លួន បើទោះបីជាលោកមានការងារផ្ទាល់ខ្លួន រវល់ខ្លាំងយ៉ាងណាក៏ដោយ។ ដោយក្នុងសារនោះមានអត្ថន័យថា៖

«ទោះបងមិនសូវទំនេរ តែបើមានពេលគឺបងតែងបំពេញគ្រប់ចន្លោះ សម្រាប់ជីវិតគូរមួយនេះ ហើយវាជាសេចក្តីសុខតិចៗរបស់អូនដែលបងបានលះបង់ ហើយអរគុណដែលធ្វើអោយអូនកាន់តែកក់ក្តៅ ប៉ុន្តែវាធ្វើឲ្យអូនកាន់តែខ្ជិលបើកឡានទៀតហើយ ហាសហាហា»។

គួរឲ្យដឹងថា បើទោះបីជាតារាប្រុសរូបនេះ មមាញឹកខ្លាំងជាមួយនឹងការងារ ប៉ុន្តែលោក ជា វិបុល នៅតែព្យាយាមឆ្លៀតពេលវេលា ដើម្បីជូនភរិយាជាទីស្រលាញ់ទៅដល់កន្លែងធ្វើការ និងជូនត្រឡប់មកផ្ទះវិញផងដែរ។ យ៉ាងណាមិញ ទង្វើរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរចំពោះទឹកចិត្តស្វាមីគំរូរូបនេះ ដែលបានលះបង់ដើម្បីភរិយាជាខ្លាំង៕

ជា វិបុលឆ្លៀតពេលជូនភរិយាមកធ្វើការ
ជា វិបុលឆ្លៀតពេលជូនភរិយាមកធ្វើការ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ
ជា វិបុល និងគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ