ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង ចាន់ កែវនិមល បានបង្កភាពភ្ញាក់ផ្អើល ដល់សំណាក់អ្នកលេងបណ្តាញសង្គមខ្លាំងមែនទែន នៅពេលដែលឃើញ នាងបង្ហោះរូបជាច្រើនសន្លឹក ជាមួយចៅរបស់ខ្លួន។

យ៉ាងណាមិញ ផ្អែកលើរូបប្រមាណជា៥សន្លឹក ដែលពិធីការិនីរូបស្រស់ម្នាក់នេះបង្ហោះ បានភ្ជាប់ជាមួយCaptionថា៖ “ចប់កម្មវិធីភ្លាមរត់មកមើលចៅភ្លាម ខែនេះឡូយណាស់បានចៅទៀតហើយ ម៉ាក់យាយមលអើយ”។

ទោះជាយ៉ាងណាក្តី ទាំងនេះ ពិតជាធ្វើឲ្យមហាជន នឹកស្មានមិនដល់នោះទេថា អ្នកនាង ចាន់ កែវនិមល ទើបតែមានវ័យប៉ុណ្ណឹងសោះ ប៉ុន្តែនាងមានដល់ទៅចៅបាត់ទៅហើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រផ្សេងទៀត បានធ្លើយសម្តីសរសើររូបនាងថា ឈ្មោះថាជាយាយក៏ពិតមែន តែបើនិយាយពីសាច់វិញនៅខ្ចីញ៉េញ៕

តើប្រិយមិយមិត្តយល់យ៉ាងណាដែរ? 

ចៅ កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល