ពិភពលោក៖ សម្បត្តិបេតិកភ័ណ្ឌពិភពលោក មានដល់ទៅជាង ១,០០០ កន្លែងឯណោះជុំវិញពិភពលោក។ ទីតាំងទាំងនោះមានតម្លៃជាសកល ហើយត្រូវបានបញ្ចូលក្នុងក្រុម វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និង ចម្រុះ។ សម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងបញ្ជីរបស់អង្គការយូនីស្កូទាំងនោះ ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ ខណៈទីតាំងដ៏ពេញនិយមបំផុតអាចទទួលភ្ញៀវដល់ទៅ ១០ លាននាក់ក្នុងមួយឆ្នាំ។ 

រាជវាំងបុរាណចិន The Forbidden City

ខាងក្រោមនេះ ជាសម្បត្តិបេតិកភ័ណ្ឌទាំង១០ ដែលមានភ្ញៀវច្រើនបំផុត៖

១. វាំងបុរាណចិន (Forbidden City) - ១៤ លាននាក់

វាំងនេះមានទីតាំងនៅក្រុងប៉េកាំង ប្រទេសចិន។ វាជាកន្លែងដែលធ្លាប់ប្រើប្រាស់ក្នុងរាជវង្សម៉េង ក្នុងឆ្នាំ ១៤២០ ដល់ចុងរជ្ជកាលនៃរាជវង្សឈីង ក្នុងឆ្នាំ ១៩១២។ ដោយធ្លាប់ជារាជវាំងនៃអធិរាជ និងសែរាជវង្ស វាំងចាស់នេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ១៤០៦ និង ១៤២០ លើផ្ទៃដី ១៨០ អា ជាមួយអាគារសរុប ៩៨០។ សព្វថ្ងៃ ទីតាំងនេះជាសារមន្ទីររាជវាំង ដែលបើកឱ្យចូលទស្សនាជាសាធារណៈ។ 

វាំងបុរាណចិន

២. កោះគូឡាងស៊ូ (Kulangsu) ១២ លាននាក់

កោះដែលមានតែអ្នកថ្មើរជើងនេះ ស្ថិតនៅខេត្តហ៊្វូជាំង ប្រទេសចិន។ វាមានទំហំប្រមាណ ១ គីឡូម៉ែត្រការ៉េ និងមនុស្សរស់នៅមិនដល់ ២០,០០០ នាក់ផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ រថយន្ត និង កង់ ត្រូវបានហាមឃាត់ ដោយរថយន្តដែលមានការអនុញ្ញាតិទើបអាចចូលបាន។ បើចង់ធ្វើដំណើរទៅទីនេះ គេត្រូវជិះសាឡាងពី ស៊ែរមិន (Xiamen)។ កោះគូឡាងស៊ូ ពេញនិយមដោយសារឆ្នេរសមុទ្រដ៏ស្រស់ស្អាត និង សំណង់ស្ថាបត្យកម្មប្លែកៗ ហើយក៏ជាទឹកដីនៃសារមន្ទីរព្យ៉ាណូតែមួយគត់របស់ចិនផងដែរ។  

កោះគូឡាងស៊ូ

៣. មហាភ្នំផ្សែង (The Great Smoky Mountains) ១១ លាននាក់

ភ្នំដែលជាទូទៅគេហៅកាត់ថា the Smokies នេះ ជាទឹកដីនៃឧទ្យានជាតិមហាភ្នំផ្សែង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៤ និងជាឧទ្យានជាតិដ៏ពេញនិយមបំផុតរបស់សហរដ្ឋអាមេរិក។ ជួរភ្នំដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១៨៧,០០០ អា តាមបណ្តោយព្រំដែនរដ្ឋថិននេស៊ី និង ខារ៉ូលីណាខាងជើងនេះ គឺជាសម្បុកនៃព្រៃឈើចាស់ៗ ដែលធំបំផុតនៅប៉ែកខាងកើតនៃទន្លេមីស៊ីស៊ីពី។ 

មហាភ្នំផ្សែង

៤. មហាកំផែងចិន (Great Wall of China) ១០ លាននាក់

កសាងដើម្បីការពារជនជាតិចិន ទល់នឹងការវាយឆ្មក់ និងការឈ្លានពានពីពួកអឺរ៉ាស៊ី មហាកំផែងនេះធ្វើឡើងពីថ្ម ឈើ ឥដ្ឋ និង វត្ថុធាតុផ្សេងទៀត។ មហាជញ្ជាំងនេះត្រូវបានកសាងដោយរាជវង្សបន្តបន្ទាប់គ្នា ដែលលាតសន្ធឹងពីខេត្តដានដុង ដល់បឹងឡូប។ ទីតាំងនេះត្រូវបានចាត់ទុកជាសម្បត្តិបេតិកភ័ណ្ឌក្នុងឆ្នាំ ១៩៨៧ មកម្ល៉េះ។ 

មហាកំផែងចិន

នេះជាតារាងនៃសម្បត្តិបេតិកភ័ណ្ឌទាំង១០ ដែលមានភ្ញៀវច្រើនបំផុត៖

តារាងនៃសម្បត្តិបេតិកភ័ណ្ឌទាំង១០ ដែលមានភ្ញៀវច្រើនបំផុត

បន្ថែម៖ នេះជាស្ថិតិភ្ញៀវទេសចរដែលចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ ២០១៧ ដែលដកស្រង់ពីវេបសាយរបស់អាជ្ញាធរជាតិអប្សរា។ 

ប្រាសាទអង្គរវត្ត
ស្ថិតិភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ ២០១៧

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]