កូរ៉េ៖ អតីតតារាចម្រៀងក្រុមកូរ៉េ Exo លោក Luhan បានប្រកាសជាសាធារណៈកាលពីជាងមួយឆ្នាំមុនថា លោក និងតារាសម្តែងស្រី ជនជាតិចិន Guan Xiao Tong ជាសង្សារនឹងគ្នា ប៉ុន្តែការប្រកាសមួយនេះ ហាក់បីដូចជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរ មិនសូវពេញចិត្តរហូតមក។

យ៉ាងណាមិញ ទោះបីជា អ្នកគាំទ្ររបស់អ្នកទាំងពីរ មិនពេញចិត្តយ៉ាងណាក៏ដោយ លោក និងតារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមនៅទីសាធារណៈជារឿយៗ។

ស្របពេលជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ លោក និង តារាសម្តែងស្រីរូបនេះ ត្រូវគេលួចថតរូប លោក កំពុងតែថើបគ្នា ជាមួយតារាសម្តែងស្រីរួបនេះយ៉ាងស្និទ្ធស្នាល នៅទីសាធារណៈ បណ្តាលឲ្យអ្នកគាំទ្រមិនពេញចិត្តជាខ្លាំង និងបានរិះគន់ទៅកាន់អ្នកទាំងពីរផងដែរ។

ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្ររបស់ Gaun Xiao Tong បានឃើញរូបថតដែលអ្នកទាំងពីរ បានថើបគ្នា អ្នកគាំទ្រនាង បាននិយាយទៅកាន់នាងថា «សូមរក្សាកិត្តិយសផង» ទន្ទឹមនឹងនេះដែរ អ្នកគាំទ្ររបស់ Luhan ប្រែក្លាយពី មិនសប្បាយចិត្តដែលអ្នកទាំងពីរ ទាក់ទងគ្នា ក្លាយទៅជាកំហឹងថែមទៀងផង។

ជាមួយគ្នានេះដែរ ភ្លាមៗនោះ នាងក៏បាននិយាយទៅកាន់ អ្នកគាំទ្រថា «ខ្ញុំធំហើយ តើវាមានអ្វីខុសទៅ គ្រាប់តែខ្ញុំថើបគ្នាជាមួយសង្សារខ្ញុំនោះ?»៕

តើប្រិយមិត្តគិតយ៉ាងណាដែរ?

Luhan និង Guan Xaio Tong
Luhan និង Guan Xaio Tong
Luhan និង Guan Xaio Tong
Luhan និង Guan Xaio Tong
Luhan
Luhan
Guan Xaio Tong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]