ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីតារាសម្ដែងស្រី ជំនាញខាងវាយទាត់ធាក់ កញ្ញា ពេជ្រ ចរណៃ បានទៅជួបសួរសុខទុក្ខ លោកតាវ័យចំណាស់ដ៏កម្សត់ម្នាក់រួចមក បានធ្វើឲ្យរូបនាង នៅមិនសុខក្នុងចិត្តរហូតដល់ថ្នាក់ប្រកាសស្វែងរកជំនួយសប្បុរសធម៌ ដើម្បីជួយលោកតាភ្លាមៗតែម្ដង។

ជាមួយគ្នានេះដែរ ដោយឃើញសភាពជីវភាពរបស់លោកតា ជួបទុក្ខលំបាកខ្លាំង ហើយជាពិសេសគ្មានបងប្អូនទៀតនោះ បានធ្វើឲ្យតារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ មានក្ដីអាណិតអាសូរលោកតាជាក្រៃលេង ដែលបណ្ដាលឲ្យខ្លួននាងផ្ទាល់ទប់ទឹកភ្នែកស្ទើរតែមិនជាប់ ខណៈពេលដែលនាងបានប្រកាសសុំឲ្យសប្បុរជនជួយលោកតាដ៏កម្សត់មួយរូបនេះផងដែរ។

យ៉ាងណាមិញ ជាមួយនឹងការប្រព្រឹត្តិអំពើដ៏ល្អប្រពៃមួយនេះ តារាស្រីរូបនេះក៏ត្រូវបានមហាជនជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ ចំពោះការចេះជួយចែករំលែកទុក្ខលំបាក ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នាផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ