ហុងកុង៖ កំពូលតារាសម្តែងដ៏ល្បីប្រចាំប្រទេស ហុងកុង លោក Ruco Chan ក្នុងមួយរយៈពេលកន្លងកមកនេះ គេសង្កេតឃើញថា លោកតែងតែជួបរឿងអាក្រក់ជាច្រើនដង ដូចជាគ្រោះថ្នាក់ចរាចរណ៍ ទំនាក់ទំនងស្នេហារបស់លោកតែងតែមានជម្លោះ ផ្ទះជួលមានបញ្ហា ក៏ដូចជា បញ្ហាសុខភាពរបស់ម្តាយរបស់លោក ដែលបានឈឺចាប់តាំងពីឆ្នាំមុនរហូតដល់ពេលនេះ នៅមិនទាន់ជាសះស្បើយនៅឡើយ។

ស្របពេលជាមួយគ្នានេះដែរ បញ្ហាទាំងអស់នេះ បានធ្វើឲ្យលោកកាន់តែ ពិបាកចិត្តជាខ្លាំង។ ដោយក្នុងនោះដែរ ជំនឿមួយរបស់ជនជាតិចិននៅពេលដែល ជួបរឿងមិនល្អជាច្រើន ប្រសិនបើអ្នករៀបការនោះ អាចលើករាសី និងធ្វើឲ្យអ្នកមានសំណាងល្អវិញបាន។

តែយ៉ាងណាមិញ លោកបាននិយាយថា រឿងការរៀបការមួយនេះ មិនបានឆ្លងកាត់ការគិតរបស់លោកឡើយ លោកថានេះជារឿងរវាងមនុស្សពីរនាក់ លោកមិនចង់ធ្វើរឿងអយុត្តិធម៌ចំពោះសង្សាររូបលោកឡើយ ដោយយករឿងរៀបការមកលេងសើច ដើម្បីឲ្យម្តាយរបស់លោកជាសះស្បើយពីជំងឺ និងលាងភាពស៊យដែលលោកបានជួប។

ជាមួយគ្នានេះដែរ ម្តាយរបស់លោកបាននិយាយថា គាត់មិនបានដាក់សម្ពាធឲ្យលោករៀបការឆាប់ៗនោះទេ គ្រាន់តែគាត់បារម្ភថា ខ្លាចមិនមានអ្នកណាមើលថែលោក នៅពេលអនាគតតែប៉ុណ្ណោះ ព្រោះរឿងបែបនេះ ត្រូវការពេលវេលា និងដៃគូដ៏សមរម្យម្នាក់ ដូច្នោះហើយលោកក៏មិនចង់ប្រញាប់នោះដែរ៕  

Ruco Chan
Ruco Chan
Ruco Chan
Ruco Chan និង Phoebe
Ruco Chan និង Phoebe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]