ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងការក្តៅក្រហាយយ៉ាងខ្លាំងជំនួសសាមីខ្លួន ក្រោយឃើញវីដេអូ ក៏ដូចជារូបភាពមុខមាត់របស់នារីម្នាក់ ត្រូវបានគូស្នេហ៍របស់ខ្លួន បានវាយធ្វើបាបយ៉ាងសាហាវ ។

វីដេអូ ក៏ដូចជារូបភាព បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនក្តៅចិត្ត និងបានស៊ែរតៗគ្នាពេញបណ្តាញសង្គម ថែមទាំងបានវាយប្រហារពាក្យសម្តីទៅកាន់ គូស្នេហ៍ ដែលហ៊ានលើកដៃវាយខាងស្រី យ៉ាងសាហាវជាមួយនឹងមួកសុវត្ថិភាព និងកម្លាំងដៃ រហូតធ្វើឲ្យនាងហើមមុខមាត់បែបនេះ។

ជាមួយគ្នានេះដែរ តាមរយៈវីដេអូឃើញថាជនដៃដល់ និងនារីរងគ្រោះបានដណ្តើមរបស់ម្យ៉ាងនៅក្នុងដៃ តែស្រាប់តែខាងជនដៃដល់រូបនោះ បានធ្វើការវាយមកកាន់ខាងស្រីមុនតែម្តង ហើយក៏មានការវាយគ្នា រហូតក្លាយជារឿងធំបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញវីដេអូនេះ ក៏មានអ្នកខ្លះបានខឹងខ្លាំង ចំពោះអ្នកដែលបានឃើញរូបភាពទាំងនេះ តែពួកគេមិនបានចូលជួយ បែរជាឈរមើលបែបនេះ នៅពេលដែលកំពុងឃើញស្ថានភាពដ៏លំបាករបស់នារីរូបនេះនៅចំពោះមុខ។

ស្របពេលជាមួយនឹងហេតុការណ៍នេះ នៅតែមិនទាន់ជ្រាបច្បាស់នៅឡើយថាទៅជាយ៉ាងណា ក៏ប៉ុន្តែខាងស្រីក៏បានទៅប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការសាកសួរពីដំណើរដើមទង នៃរឿងដ៏កក្រើកពេញបណ្តាញសង្គមមួយនេះ។

គួរបញ្ជាក់ផងដែរ ថាខាងជនដៃដល់គឺជា TOM(ស្រីធ្វើជាប្រុស) ដែលបានស្រលាញ់រួមរស់ជាមួយគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

គូស្នេហ៍ដែលវាយគ្នា
គូស្នេហ៍ដែលវាយគ្នា
គូស្នេហ៍ដែលវាយគ្នា
គូស្នេហ៍ដែលវាយគ្នា
នារីរងគ្រោះ
ជនដៃដល់
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
មុខមាត់ នារីរងគ្រោះកាលពីម្សិលមិញ បានធូរជាងមុន
ពេលដែលត្រូវសង្សារវាយ
ពេលដែលត្រូវសង្សារវាយ
ពេលដែលត្រូវសង្សារវាយ
ពេលដែលត្រូវសង្សារវាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]