ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានងាកមកគាំទ្ររឿងភាគក្នុងស្រុក ជាពិសេសរឿងភាគល្បីៗដែលបាននិងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលសុទ្ធសឹងជាខ្សែភាពយន្តភាគមានគុណភាព និងចូលរួមសម្តែងដោយតារាក្មេងចាស់ដ៏មានសមត្ថភាពជាច្រើនដួង។ 

ក្នុងនោះគេសង្កេតឃើញថា តារាសម្តែងវ័យក្មេង ៦ ដួងបាទទួលការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងរឿងភាគឲ្យស្ថានីយទូរទស្សន៍ដ៏ពេញនិយមមួយនេះ។

រឿង «សិសិររដូវក្នុងបេះដូង» ដែលជារឿងភាគដំបូងរបស់ហង្សមាសបានទទួលជោគជ័យជាខ្លាំង ហើយតួសម្តែងក៏ទទួលការគាំទ្រខ្លាំងដូចគ្នាផងដែរ។ ជាក់ស្តែងតួអង្គវ័យក្មេងប្រុសស្រី ៣ ដួងនៅក្នុងរឿងនេះសុទ្ធតែមានឈ្មោះបោះសម្លេងបន្ទាប់ពីលេចមុខនៅក្នុងរឿងភាគដ៏ល្បីមួយនេះ។

តួសម្តែងវ័យក្មេង ៣ រូបទៀតក៏កំពុងតែទទួលបានការគាំទ្រខ្លាំងមិនធម្មតាដូចគ្នានៅពេលដែលពួកគេលេចមុខ ក្នុងរឿងភាគកំពុងល្បី «ផ្កាថ្ម» របស់ប៉ុស្តិ៍ហង្សមាស។

រឿង «ផ្កាថ្ម» កំពុងតែស្រូបបានការគាំទ្រមិនធម្មតា ដោយទស្សនិកជនទូទាំងប្រទេសកំពុងតែសរសើររឿងភាគខ្មែរមួយនេះ ពិតជាល្អមើលមិនចាញ់រឿងប្រទេសជិតខាងឡើយ៕

តារាវ័យក្មេងទាំង ៣ ក្នុងរឿង «សិសិររដូវក្នុងបេះដូង»
ទីន ទីន (ចិត្រាតូច)
ឈិន មុន្នីនាថ (លីនីតូច)
នូណា (កញ្ចនាតូច)
តារាសម្តែងវ័យកុមារទាំង ៣ ក្នុងរឿង «ផ្កាថ្ម»
ម៉ក់ ឈុនលី (បុត្រ)
អួន វ៉ាន់វីតា (ផ្កាថ្ម)
ជី ឈិងលីន (មិនា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា