កាលពីពេលថ្មីៗនេះ តារាចម្រៀងផប់ Join Tsai ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ខណៈពេលដែល កំពុងតែ សាកល្បងសម្ដែងក្នុងការប្រគុំតន្ដ្រី។

យ៉ាងណាមិញ យោងទៅតាមអ្នកគ្រប់គ្រងរបស់តារានេះ បាននិយាយថា Join Tsai បានទន្លាក់ក្បាលចុះក្រោម នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។ ចំពោះការធ្លាក់ចុះក្រោមនេះ (ដាំដូង) មានកម្ពស់ ១ម៉ែត្រ និងបណ្ដាលមកពី អ្នករាំប្រុសប្រលែងដៃ។  

នៅក្នុងនោះ គ្រូពេទ្យបាននិយាយថា អាការៈរបស់នាងមិនសូវជាធ្ងន់ធ្ងរនោះទេ តែគ្រាន់តែឈឺក្បាលប៉ុណ្ណោះ។ ចំណែកឯការប្រគុំតន្ដ្រី នៅពេលសៅរ៍ និងអាទិយ្យរបស់នាង នៅតៃប៉ិ មិនត្រូវបានលុបចោលទេ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]