ភ្នំពេញ៖ នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានសន្និសីទកាសែតធំមួយប្រកាសថា តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាតត្រា បានដាក់ទុនរួមគ្នារហូតដល់ ៥ លានដុល្លារ ធ្វើជំនួញអចលនទ្រព្យទ្វេរភាគីលើទំហ៊ំដីជាង ១៣ ហិកតា ដែលនេះគឺជាគម្រោងបើកជំនួញដីធ្លីទ្រង់ទ្រាយធំមិនធ្លាប់មានរបស់លោក ព្រាប សុវត្ថិ បន្ទាប់ពីលោកត្រូវគេឃើញបោះទុនទិញដីពុះលក់ជាលក្ខណៈឯកជន នៅម្ដុំផ្លូវជាតិលេខ ៥១។ 

នេះជាចាប់ដៃយ៉ាងកម្ររបស់បុគ្គលល្បីទាំងពីរ ខណៈដែលភាគីម្ខាងៗបានប្រកាសថា ក្រោយកិច្ចព្រមព្រៀងដែលបានធ្វើឡើង គឺនឹងរួមគ្នាធ្វើជំនួញដីធ្លីឱ្យជោគជ័យពេញទំហឹង។

លោក ព្រាប សុវត្ថិ ថ្លែងក្នុងវេទិកាសន្និសីទកាសែត កាលពីរសៀលថ្ងៃទី ២១ កក្កដា ថា លោកសម្រេចិត្តបោះទុនទ្វេរហ៊ុនជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យវ័យក្មេង ដោយសារតែលោកចាប់ផ្ដើមរៀនចង់ធ្វើជំនួញដីធ្លី និងដោយសារសម្អាងថាលោកក៏មានដើមទុនក្នុងចំនួនមួយដែលអាចធ្វើទៅបាន។

ព្រាប សុវត្ថិ ថ្លែងក្នុងវេទិកាសន្និសីទកាសែត

មុនចាប់ការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា លោកក៏មានជំនួញដីធ្លីជាលក្ខណៈឯកននៅម្ដុំផ្លូវជាងលេខ៥១ផងដែរ ហើយដោយមើលឃើញថាជំនួញរបស់ខ្លួនទទួលបានជោគជ័យ ទើបលោកសម្រេចចិត្តចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា ស្របគ្នាដែលលោកក៏មើលឃើញពីហេតុផលមួយចំនួន។

លោកថាលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូ ជាបុគ្គលជោគជ័យ និងជាបុគ្គលដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជនដោយសារតែមានគុណធម៌ និងមានទឹកចិត្តសប្បុរស ដែលធ្វើអោយលោកយល់ថាបើលោកសម្រេចចិត្តបើកជំនួញជាទ្រង់ទ្រាយធំ គឺជារឿងស័ក្ដសមបំផុត ដែលលោកជ្រើសយកការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា។

លោកថាមុនបើកគម្រោងរួមគ្នាដែលមានតម្លៃជាង៥លានដុល្លារនៅជិតផ្សារព្រៃទទឹង លើផ្លូវជាងលេខ ៣ ដើម្បីពុះជាឡូតិ៍ ដែលមានទំហ៊ំរហូតដល់ជាង ១៣ ហិកតានោះ លោក និងលោកឡេង ណាវ៉ាត្រា បានប្រើពេលក្នុងស្វែងរកដីធ្លីយ៉ាងលំបាកយ៉ាងខ្លាំង អ៊ីចឹងហើយទើបលោកមានជំនឿយ៉ាងខ្លាំងថា ដីឡូត៍ដែលពួកលោកដាក់ហ៊ុនរួមគ្នា ពិតជាមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជន ដោយសារតែទីតាំងក៏អ៊ូអរ ហើយបើនិយាយពីតម្លៃគឺទាបជាងដីល្អៗរបស់គម្រោងផ្សេងៗ ដោយសារតែលោកចង់ផ្ដល់លទ្ធភាពអោយពលរដ្ឋមានលទ្ធភាពទិញដីសង់ផ្ទះរស់នៅ។

លោកថាដីឡូតិ៍ដែលលោកសម្រេចចិត្តបោះទុនជាមួយលោក ឡេង ណាវ៉ាត្រា ជាលើកដំបូងនេះ លោកនឹងកំណត់ក្នុងតម្លៃចាប់ពី៣៩០០ដុល្លារ ដោយការទិញភ្លាមមួយឡូតិ៍នឹងជូនម៉ូតូឌ្រីមសង់មួយគ្រឿងអោយផង។ លោករំពឹងយ៉ាងខ្លាំងថាជំនួញដីធ្លីរួមដៃជាមួយលោក ឡេង ណាវ៉ាត្រា នឹងទទួលជោគជ័យ ខណៈដែលលោកប្រកាសថា អ្នកទិញដីឡូតិ៍ក្នុងគម្រោងរបស់លោកមិនបាច់ភ័យបារម្ភរឿងពីភាពច្បាស់លាស់នោះទេ ដោយសារតែលោកគឺជាតារាចម្រៀងដែលឈរជើងជាង២០ឆ្នាំមកហើយ គឺលោកមិនអាចលក់ឈ្មោះ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា បើដៃគូរបស់លោកមិនមែនជាលោក ព្រាប សុវត្ថិ នោះទេ គឺលោកនឹងមិនចាប់ដៃនោះទេ ដោយសារតែគម្រោងរបស់លោកកន្លងមកទទួលបានជោគជ័យរួចទៅហើយ។ 

ឡេង ណាវ៉ាត្រា ថ្លែងក្នុងវេទិកាសន្និសីទកាសែត

លោកថាគម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែលោកខ្វះដើមទុនក្នុងគម្រោងដីឡូតិ៍នៅផ្សារព្រៃទទឹងផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែបណ្ដាលមកពីលោកព្រាប សុវត្ថិ គឺជាអាយដលរបស់លោក នឹងដោយសារតែលោកយល់ថាបើមានលោកព្រាប សុវត្ថិ ជាភាគហ៊ុនក្នុងការបើកជំនួញ នឹងកាន់តែធ្វើអោយជំនួញដីឡូតិ៍របស់លោកនឹងកាន់តែមានទំនុកចិត្ត និងកាន់តែមានទីផ្សារជាងមុន ទើបលោកសម្រេចចិត្តចាប់ដៃ។ 

យ៉ាងណាមិញ លោកថាក្រៅពីគម្រោងទិញដីរួមគ្នាហើយដាក់ពុះឡូតិ៍លក់នៅផ្សារព្រៃទទឹង លោក និងលោក ព្រាប សុវត្ថិ ក៏បានចុះកិច្ចព្រមព្រៀងនឹងរកទីតាំងសង់បុរីរួមគ្នា បន្ថែមពីលើគម្រោងទិញដីពុះឡូតិ៍នៅតំបន់ផ្សេងទៀតផងដែរ៕

ឡេង ណាវ៉ាត្រា ថ្លែងក្នុងវេទិកាសន្និសីទកាសែត
ឡេង ណាវ៉ាត្រា និង ព្រាប សុវត្ថិ
វេទិកាសន្និសីទកាសែត
វេទិកាសន្និសីទកាសែត
វេទិកាសន្និសីទកាសែត
វេទិកាសន្និសីទកាសែត
ឡេង ណាវ៉ាត្រា និង ព្រាប សុវត្ថិ
ឡេង ណាវ៉ាត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា