ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុក របស់អតីតបេក្ខភាពការប្រលងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ The Voice Kids Cambodia រដូវកាលទី១ ប្អូនស្រីអ៊ុក សុវណ្ណារី បានបង្ហោះសារនិងស៊ែររូបភាពដ៏សោកសៅ ខណៈពេលដែលលោកយាយជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាព។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម មានការសោកស្តាយយ៉ាងខ្លាំង ដែលតារាវ័យក្មេងរូបនេះត្រូវជួបទុក្ខដ៏សែនធំ យ៉ាងដូច្នេះ។ ស្របពេលជាមួយគ្នានេះ ត្រូវបានគេដឹងថាលោកយាយរបស់នាង បានស្លាប់ដោយសារតែដោយរោគាពាធ និងបានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី២២ ខែ កក្កដា ឆ្នាំ ២០១៨ ក្នុងវេលាម៉ោង៦:២០ ព្រឹក ក្នុងជន្មាយុ៧៣ ឆ្នាំ។

ជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គម បានចូលរួមសោកស្តាយដល់គ្រួសាររបស់តារារូបនេះជាច្រើន ខណៈពេលដែលនាងបានបាត់បង់លោកយាយរបស់ខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
លោកយាយអ៊ុក សុវណ្ណារី បានស្លាប់
ពិធីបុណ្យលោកយាយអ៊ុក សុវណ្ណារី
ពិធីបុណ្យលោកយាយអ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី