ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា កែវ សុបញ្ញា បើទោះបីជា នាងទើបតែប្រឡូកក្នុងសិល្បៈ មិនបានប៉ុន្មានឆ្នាំ តែរូបនាង អាចឆក់បេះដូង ពីសំណាក់អ្នកគាំទ្រ បានយ៉ាងលឿន។

ការដែល អាចទាញប្រជាប្រិយភាពបែបនេះ ក៏ព្រោះតែរូបនាង មានសមត្ថភាព ក្នុងការច្រៀង ជាមួយនឹង ទឹកដមដ៏សែនពីរោះ និង គួបផ្សំ សម្រស់ស្រស់ប្រិមប្រិយ របស់នាងទៀត។

ជាក់ស្តែង អ្នកគាំទ្រតែងសម្គាល់ឃើញថា តារាស្រីរូបនេះ ហាក់ដូចជា ស្រលាញ់​ពណ៌មួយ ដែលស្ទើរតែ គ្រប់សម្លៀកបំពាក់ គឺសុទ្ធតែពណ៌នោះ។ ក្នុងនោះដែរ កញ្ញា កែវ សុបញ្ញា ធ្លាប់បានប្រាប់ កាលពីចូលរួមកម្មវិធីកម្សាន្តមួយ របស់ខ្មែរឡូតថា រូបនាង ពិតជាស្រលាញ់ពណ៌លឿងខ្លាំងណាស់ ដែលគ្រប់យ៉ាង លើខ្លួននាង សុទ្ធតែ ពណ៌នេះតែម្តង។ អ្វីដែលសំខាន់ជាងនេះ សូម្បីតែហាងថ្មីរបស់នាង ដែលមានឈ្មោះថា«UP 2U» ក៏ដេគ័រ ដាក់ជាពណ៌លឿងដែរ មើលទៅ ស្រស់ស្អាត និង​ឆើតឆាយជាទីបំផុត។

ជាពិសេស នៅពេលដែល សុបញ្ញា លេងខ្លួន នូវឈុតសម្លៀកបំពាក់ បែបជា​ពណ៌លឿងដូច្នេះ ក៏មានមនុស្សជាច្រើន មានការពេញចិត្ត និងលេងស្ទីលតែងខ្លួន តាមនាងផងដែរ៕

តោះមើលស្ទីលលេងខ្លួន របស់នាង ក្នុងឈុតពណ៌លឿង៖

កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
សូម្បីតែហាងនាង ក៏ដេគ័រពណ៌លឿងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា