កូរ៉េខាងត្បូង ៖ កាលពីចុងឆ្នាំ២០១៧ សមាជិកក្រុម BTS ទាំងអស់ បានផ្លាស់ប្តូរកន្លែងស្នាក់នៅ ពីអគារតូច ទៅរស់នៅអគារថ្មីដ៏ធំមួយ ជាកន្លែងដែលមានតំលៃថ្លៃជាងគេនៅសេអ៊ូល មានឈ្មោះថា Hannam The Hill។

ជាក់ស្ដែង ថ្មីៗនេះ J-Hope និង Jimin ដែលជាសមាជិកក្រុម BTS បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយ ថាពេលនេះ ពួកគេគឺជាសមាជិក BTS តែពីររូបប៉ុណ្ណោះ ដែលប្រើបន្ទប់រួមគ្នា។

យ៉ាងណាមិញ ពួកគេទទួលបានបន្ទប់ធំបំផុត ខុសពីសមាជិកដទៃទៀត វាមានទំហំធំល្មម ដែលអាចឲ្យពួកគេទាំងពីរ រស់នៅបានស្រួល។

នៅក្នុងបទសម្ភាសន៍នោះផងដែរ J-Hope បាននិយាយថា «យើងបានរស់នៅជាមួយគ្នាអស់រយៈពេលជាយូរហើយ ហើយខ្ញុំគិតថាមានហេតុផលមួយ ដែលយើងអាចនៅជាមួយគ្នាបានយូរ ព្រោះតាមធម្មតាយើងអាចពឹងផ្អែកលើគ្នាទៅវិញទៅមក។ ខ្ញុំមានអាយុចាស់ជាង ដូច្នេះហើយ Jimin ពិតជាស្តាប់ខ្ញុំ។ ជាធម្មតាយើងមិនធ្លាប់និយាយបែបនេះទល់មុខគ្នាទេ ប៉ុន្តែខ្ញុំតែងតែដឹងគុណចំពោះគាត់»។

Jimin បាននិយាយថា «អរគុណចំពោះទម្លាប់នៃការគេងរបស់ J-Hope គាត់ដេកលក់ភ្លាមៗតែម្ដង គ្រាន់តែដាក់ក្បាលដល់ខ្នើយ»៕

រូបភាព J-Hope
រូបភាព Jimin
រូបភាព J-Hope និង Jimin
រូបភាព J-Hope និង Jimin
រូបភាព សមាជិកក្រុម BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]