ខេត្តកណ្តាល ៖ កូនប្រុស​ស្រែក​ទារ​លុយ​ពី​ឪពុក ម្តាយ មិន​បាន វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​យក​កាំបិត​បុ័ងតោ​ផ្លែ​ដែក​ដង​ឈើ​គំរាម​កាប់​ម្តាយបង្កើត​និង​ប្អូនស្រី​ផ្អើល​ពេញ​ភូមិ ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​រសៀល​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ស្ត្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ​សួន ម៉ាច អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ ចំណែក​​ជនសង្ស័យ​ត្រូវជា​កូន​ឈ្មោះ ផា​ន សិលា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា ជនសង្ស័យ​បាន​ស្រែក​ទារ​លុយ​ម្តាយ​និង​រករឿង​ក្រុម​គ្រួសារ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ និ​ង​យក​កាំបិត​បុ័ងតោ​ផ្លែ​ដែក​ដង​ឈើ គំរាម​កាប់​ម្តាយបង្កើត និង​ប្អូនស្រី​របស់​ខ្លួន​ថែម​ទៀត ។ ពេល​នោះ​ស្ត្រី​រង​គ្រោះជា​ម្តាយ​បាន​ទូរស័ព្ទ​ប្តឹង​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ និង​បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ជនវាយ​បំផ្លាញ​ទ្រព្យសម្បត្តិនិងគំរាម​កាប់​ម្តាយបង្កើត​និង​ប្អូនស្រី​
កាំបិត
បំផ្លាញរបស់របរក្នុងផ្ទះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]