ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បើទោះជាកញ្ញា បេនី យ៉ាំង ភាពស្ងប់ស្ងាត់មិនបានបង្ហាញមុខ នៅក្នុងការងារសិល្បៈ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។

ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ កញ្ញា បេនី យ៉ាំង បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក៏ដូចជាមហាជនខ្លាំងមែនទែន នៅពេលដែលឃើញនាង បង្ហោះរូបជាច្រើនសន្លឹកជាមួយខុនដូថ្មី ដោយភ្ជាប់ជាមួយCaptionថា៖ “ u should know ur dream is not my dream, My new one gagaga Sunday is love Sunday is life”។

យ៉ាងណាមិញ បើផ្អែកតាមការសាកសួរផ្ទាល់ពីក្រុមការងារ ខ្មែរឡូត ទៅអ្នកជិតស្និទ្ធជាមួយតារារូបស្រស់ម្នាក់នេះ បានប្រាប់មកកាន់ក្រុមការងារយើងថា “កញ្ញា បេនី យ៉ាំង មិនមែនទិញខុនដូតែមួយនោះទេ ថ្ងៃនេះនាងទិញខុនដូ ដល់ទៅពីរ”។ លោកក៏បានបន្តទៀតថា “ឯចំពោះតម្លៃខុនដូរបស់បេនី យ៉ាំងវិញ មួយជិតដប់ម៉ឺនដុល្លារឯណោះ”។

គួររម្លឹកផងដែរថា កាលពីជាងមួយសប្តាហ៍កន្លងទៅ កញ្ញា បេនី យ៉ាំង ទើបតែបង្ហោះរូបផ្ទះវីឡាថ្មីដ៏ស្កឹមស្កៃរបស់ខ្លួនដែលកំពុងសាងសង់ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ នាងបែរជាមកទិញខុនដូពីរបន្ថែមទៀត ពិតជាមិនធម្មតានោះទេ៕

បេនី យ៉ាំង ក្នុងខុនដូថ្មី
បេនី យ៉ាំង ក្នុងខុនដូថ្មី
បេនី យ៉ាំង ក្នុងខុនដូថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង