ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ខ្លាំង បានធ្លាក់ទៅលើក្មេងប្រុសម្នាក់ ដែលត្រូវបានជិះកង់ទៅសាលារៀន ស្រាប់តែ មានរថយន្តធន់ធំមួយគ្រឿង បានបុកប្អូនប្រុស បណ្តាលឲ្យខ្ទេចជើងមួយចំហៀង យ៉ាងគួរឲ្យសង្វេគ ខណៈពេលដែលក្មេងប្រុសរូបនេះ នៅនិយាយបាននៅឡើយ។

មកទល់នឹងពេលនេះដែរ ក្មេងប្រុសអាយុ៨ឆ្នាំរូបនេះ កំពុងតែសម្រាកព្យាបាល នឹងត្រូវកាត់ជើងមួយចំហៀងចោលហើយ ជាមួយគ្នានេះប្អូនប្រុសរូបនេះ បានប្រាប់ទៅកាន់ឪពុករបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារថា ប្អូនសុខចិត្តពិការ តែមិនចង់ស្លាប់នោះទេ។ សម្តីមួយនេះបានធ្វើឲ្យមហាជន បង្ហាញក្តីអាណិតដល់រូបប្អូនជាខ្លាំង។

ក្រោយពីបានឃើញដូច្នោះ តារាសម្តែង និងចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាងទូច ស្រីល័ក្ខ មានចិត្តអាណិតជាច្រើន ដោយបានដាក់ប្រកាស ស្វែងរកជំនួយជួយដល់ប្អូនប្រុសរូបនេះ ដើម្បីធ្វើការព្យាបាលបន្តទៅទៀត ព្រោះក្រុមគ្រួសាររបស់ប្អូនកំពុងតែខ្វះខាតខ្លាំង។

ជាក់ស្តែង សម្តីរបស់លោកឪពុកបាននិយាយទាំងទឹកភ្នែកប្រាប់ទៅមហាជនអ្នកលេងបណ្តាញសង្គម ជាមួយនឹងក្តីអាណិត ចំពោះកូនប្រុសរបស់ខ្លួនយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះលោកពូ ដែលត្រូវជាឪពុកបានប្រាប់កូនរបស់ខ្លួនថា នឹងជួយកូនឲ្យអស់ពីសមត្ថភាព៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្នកនាងទូច ស្រីល័ក្ខ
អ្នកនាងទូច ស្រីល័ក្ខ
អ្នកនាងទូច ស្រីល័ក្ខ
អ្នកនាងទូច ស្រីល័ក្ខ ពេលប្រកាសជួយក្មេង
អ្នកនាងទូច ស្រីល័ក្ខ ពេលប្រកាសជួយក្មេង
ឪពុករបស់ក្មេងបានយំ
ក្មេងប្រុស ដែលត្រូវឡានកិនជើង
ក្មេងប្រុស ដែលត្រូវឡានកិនជើង
ក្មេងប្រុស ដែលត្រូវឡានកិនជើង
ឡានដែលកិនក្មេងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ