កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅថ្មីៗនេះ ទូរទស្សន៍MBC បានប្រារព្ធធ្វើសន្និសីទកាសែតផ្សព្វផ្សាយ ខ្សែភាពយន្តភាគថ្មីរបស់ខ្លួន មានចំណងជើងថា “Time” ដែលមានតួអង្គល្បីៗចូលរួមមានដូចជាលោក Kim Jung Hyun និងនាង Seohyun សមាជិកក្នុងក្រុម SNSD ជាដើម។

យ៉ាងណាមិញ ខណៈពេលកំពុងធ្វើសន្និសីទកាសែត Seohyun និង លោក Kim Jung Hyun ត្រូវបានតម្រូវឲ្យឈរក្បែគ្នាដើម្បីថតរូប ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់និងហួសចិត្តខ្លាំងនោះ លោក Kim Jung Hyun បានធ្វើចរិតឡូយដាក់នាង Seohyun ទាំងកណ្តាលឆាក ដោយរូបលោកបានបដិសេធដោយមិនឲ្យ Seohyun កៀកដៃរបស់ខ្លួននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សកម្មភាពរបស់ Kim Jung Hyun នៅលើឆាកនោះ លោកបែរជាធ្វើទឹកមុខស្មើ និងមិនព្រមញញឹមដាក់កាមេរ៉ាសូម្បីតែបន្តិច ហើយថែមទាំងដើរចេញពីលើឆាក ទាំងដែលកម្មវិធីថតរូបមិនទាន់ចប់ថែមទៀតផង។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងហេតុផលអ្វីឲ្យពិតប្រាកដ ដែលបណ្តាលឲ្យ លោក Kim Jung Hyun ធ្វើបែបនេះ ដាក់នាង Seohyun នោះទេ ប៉ុន្តែអ្នកគាំទ្រពិតជាមានអារម្មណ៍មិនសប្បាយចិត្ត និងក្តៅក្រហាយចំពោះទង្វើបែបនេះ របស់លោក Kim Jung Hyun យ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Seohyun និង Jung Hyun
Seohyun និង Jung Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]