ជាការពិតណាស់ ផ្លែមៀនងាយរក មានតម្លៃធូរថ្លៃ  ងាយពិសា។  អ្នកដឹងទេថា ផ្លែមៀន ជាផ្លែឈើផ្តល់ថាមពលដ៏ល្អ បើទោះបីជាវាមានរសជាតិផ្អែមក៏ផ្លែឈើនេះ មិនប៉ះពាល់ទៅដល់កម្រិតជាតិស្ករក្នុងឈាមយើងឡើយ។  ជាពិសេស ផ្លែមៀន សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលខ្លួនប្រាណយើងត្រូវការមិនអាចខ្វះបានផងដែរ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីការហូបផ្លែមៀន៖ 

១. ល្អសម្រាប់ឆ្អឹង

សារធាតុពិសេសនៃផ្លែមៀនអាចមានឥទ្ធិពលជាវិជ្ជមានទៅលើដំណើរការនៃការផលិតកោសិកាឆ្អឹងថ្មី ដោយវាបានភ្ញោចចំពោះមេកានិចមួយប្រភេទ ដែលធ្វើឲ្យជាលិកាឆ្អឹង ចាប់ផ្តើមធ្វើការផលិតកោសិកាឆ្អឹងបន្ថែមទៀត។ ដូច្នេះចង់បានការលូតលាស់  ភាពរឹងមាំនៃឆ្អឹង មានត្រឹមកាល់ស្យូម  និងវីតាមីន D គឺមិនគ្រប់គ្រាន់ឡើយ  ចាំបាច់ត្រូវមានការភ្ញោច ដើម្បីឲ្យកោសិកាឆ្អឹងត្រូវបានផលិត។

ជាពិសេស ផ្លែមៀន ល្អយ៉ាងខ្លាំងសម្រាប់ស្ត្រីអស់រដូវ ឬ មនុស្សចាស់ ដែលច្រើនប្រឈមមុខនឹងបញ្ហាពុកឆ្អឹង។ 

ផ្លែមៀន

២. ប្រឆាំងនឹងការរលាក

រាល់ការរលាកទាំងឡាយ សុទ្ធតែអាចបង្កឲ្យមានជំងឺរ៊ាំរ៉ៃ បើគ្មានការព្យាបាលទាន់ពេលវេលាទេនោះ។ ទោះបីជាយ៉ាងណាក៏ដោយ  ផ្លែឈើបានចូលរួមចំណែកក្នុងការបង្ការនៃការរលាកជាច្រើនដែរ។

ក្នុងនោះ ផ្លែមៀន ក៏ជាផ្លែឈើមួយប្រភេទ ដែលមានផ្ទុកសារធាតុប្រឆាំងនឹងសារធាតុពុល ដែលបង្កឲ្យមានការរលាកនៃកោសិកា។  នេះក៏ដោយសារឥទ្ធិពលរបស់សារធាតុពិសេសរបស់ផ្លែមៀន ដែលអាចភ្ញោចឲ្យប្រូតេអ៊ីនពិសេសម៉្យាងក្នុងខ្លួនយើងធ្វើការគ្រប់គ្រងនៃការឆ្លើយតបកោសិកាប្រឆាំងនឹងសារធាតុពុលបង្កឲ្យមានហានិភ័យដល់សុខភាពទាំងឡាយ។ 

ផ្លែមៀន

៣. ពង្រឹងដំណើរការខួរក្បាល

ដូចបានរៀបរាប់ខាងលើ  សារធាតុប្រឆាំងនឹងជាតិពុលទទួលបានពីផ្លែមៀន  មិនត្រឹមតែបង្ការការខូចខាតនៃកោសិកាខ្លួនប្រាណឡើយ ជាពិសេសទៅទៀតនោះវាថែមទាំងជួយដល់កោសិកាណឺរ៉ូននៃខួរក្បាលពីការខូចខាតទាំងឡាយបណ្តាលមកពីរ៉ាឌីកាល់សេរី។

បើយោងតាមរបាយការពីក្រសួងកសិកម្មនិងគីមីចំណីអាហារមួយ បានឲ្យដឹងថា វាជាឱសថធម្មជាតិក្នុងការបង្ការនិងកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងសរសៃប្រសាទដូចជា ជំងឺវង្វេងវង្វាន់ និង ជំងឺភ្លេចភ្លាំងជាដើម។ 

ផ្លែមៀន

៤. ផ្តល់ថាមពល

ក្រៅពីសារធាតុផ្អែម ដែលជាប្រភពនៃថាមពលភ្លាមៗចំបងបំផុតនៃរាងកាយយើងហើយនោះ ផ្លែមៀនត្រូវបានគេរកឃើញថាចូលរួមចំណែកក្នុងការកាត់បន្ថយសារធាតុពីរចំបងដែលផលិតសម្រាប់ថ្លើម និងសាច់ដុំ។  ហើយសារធាតុទាំងពីរនេះ ត្រូវបានបង្កើតឡើងរាល់វិនាទី ទាំងដើរ ឈរ អង្គុយ ដែលបណ្តាលឲ្យយើងមានភាពអស់កំលាំង៕

ផ្លែមៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]