ជប៉ុន៖ ប្រជាជនជប៉ុនទូទាំងប្រទេស ត្រូវបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះរលកកម្តៅដ៏ក្តៅខ្លាំង ដែលបានសម្លាប់មនុស្សប្រមាណ ៣០ នាក់មកហើយ។

ប្រជាជនជប៉ុនពិបាកទ្រាំនឹងកម្តៅ

គួរឱ្យដឹងថា មនុស្សរាប់ពាន់នាក់ទៀតបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ចំពោះអាការដែលបណ្តាលមកពីកម្តៅ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ 

ប្រជាជនជប៉ុនពិបាកទ្រាំនឹងកម្តៅ

សូមបញ្ជាក់ថា សីតុណ្ហភាពបានកើនដល់ ៤០.៧ អង្សារនៅភូមិភាគកណ្តាលនៃប្រទេស កាលពីដើមសប្តាហ៍ ខណៈនៅទីក្រុងក្យូតុ សីតុណ្ហភាពបាននៅទ្រឹង ៣៨ អង្សារក្នុងរយៈពេល ៧ ថ្ងៃជាប់ៗគ្នាជាលើកដំបូង តាំងពីកម្តៅដែលជាប់ក្នុងកំណត់ត្រានេះ បានចាប់ផ្តើមនៅសតវត្សរ៍ទី ១៩។ 

ក្មេងៗលេងទឹកកុំឱ្យពិបាកទ្រាំនឹងកម្តៅ

ដើម្បីទប់ទល់នឹងស្ថានភាពនេះ ក្រសួងអប់រំរបស់ជប៉ុនបានណែនាំសាលារៀននានា ឱ្យចាត់វិធានការម៉ត់ចត់ដើម្បីបង្ការការរងគ្រោះដោយសារកម្តៅ ក្រោយពីក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីចូលរួមសកម្មភាពក្រៅថ្នាក់មួយ នៅខេត្តអៃឈិ កាលពីថ្ងៃអង្គារ៍។ 

ក្មេងៗលេងទឹកកុំឱ្យពិបាកទ្រាំនឹងកម្តៅ

បន្ថែមពីនេះ ភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានជម្រុញឱ្យប្រជាជនពិសាទឹកឱ្យបានគ្រប់គ្រាន់ ចៀសវាងការខ្សោះជាតិទឹក។ 

អ្វីដែលជាបញ្ហាកាន់តែធំទៀតនោះគឺ សីតុណ្ហភាពដ៏ក្តៅហួតហែងនេះ ក៏បង្កជាបញ្ហាស្មុគស្មាញដល់ការខិតខំជួយសង្គ្រោះ នៅប៉ែកខាងលិចប្រទេសផងដែរ ខណៈអ្នកស្ម័គ្រចិត្តជាច្រើននាក់ ពិបាកទ្រាំនឹងកម្រិតកម្តៅនេះណាស់៕ 

កម្តៅក្តៅខ្លាំងដែលបង្កបញ្ហាដល់អ្នកសង្គ្រោះស្ម័គ្រចិត្ត

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]