ភ្នំពេញ៖ មួយរយៈពេលនេះ ប្រជាជនខ្មែរជាច្រើន ពិតជាមានការសោកស្តាយខ្លាំងបំផុត ក្រោយឃើញតាមបណ្តាខេត្តមួយចំនួន ត្រូវបានទឹកជំនន់ជន់លិចផ្ទះសម្បែង ទ្រព្យសម្បត្តិ ក៏ដូចស្រែដំណាំរបស់ប្រជាជនជាច្រើន។

ទុក្ខលំបាកត្រឹមតែមួយរយៈបានធ្វើឲ្យប្រជាជនជាច្រើន ខ្វះស្បៀងអាហារសម្រាប់បរិភោគ មានតែម្ហូបបន្តិចបន្តួចតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះ ក្រោយពីឃើញពីភាពលំបាកទាំងនេះ ប្រជាជនខ្មែរមួយចំនួនមិនបានមើលនឹងភ្នែកនោះទេ ពួកគេក៏បានចុះទៅសួរសុខទុក្ខ ក៏ដូចជាមានការផ្តល់ជូននូវអំណោយជូនដល់ពួកគាត់ផងដែរ។

ជាក់ស្តែង បើយើងងាកមកមើលទិដ្ឋភាព នៅតាមបណ្តាខេត្តដែលបានជន់លិចមួយចំនួន ឃើញថាប្រជាជនបានជួយគ្នា ជូយជញ្ជូនទ្រព្យសម្បត្តិគ្នា និងយកមកកាន់ទីគោក មិនត្រឹមតែប៉ុណ្ណោះគ្រួសារខ្លួនក៏ត្រូវយកតង់មកគ្រប ដើម្បីសម្រាកធ្វើជាជម្រកបណ្តោះអាសន្នផងដែរ ដោយមើលទៅពិតជាគួរឲ្យសង្វេគខ្លាំងតែម្តង។

ទន្ទឹមនឹងនេះដែរ ប្រជាជនជាច្រើន ក៏បានជួយបួងសួងឲ្យពួកគេ រួចផុតពីគ្រោះទឹកជំនន់នេះ ឲ្យឆាប់ស្រកវិញ ដើម្បីធ្វើដំណាំ និងបានរស់នៅក្នុងផ្ទះរបស់ពួកគេរៀងៗខ្លួនវិញ៕

រូបភាព៖ ពីហ្វេសប៊ុក

សូមទស្សនាទិដ្ឋភាពដ៏លំបាករបស់ ប្រជាជនខ្មែរ នៅក្នុងគ្រោះទឹកជំនន់ឆ្នាំនេះ៖ 

ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់
ទិដ្ឋភាពដ៏លំបាក នៅក្នុងគ្រោះទឹកជំនន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]