ខេត្ត​ត្បូងឃ្មុំ ៖ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៨ គ្រោះ​ធម្មជាតិ​កើតឡើង​នៅ​ក្នុង​រដូវវស្សាដោយ​បាក់​ច្រាំង​ទន្លេ​បង្ក​ឲ្យ​លំនៅ​ឋាន​របស់​ប្រជា​ពល​ដ្ឋ​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ​ត្រូវ​រុះរើ​ចំនួន​៥​ខ្នង ដំណាំ​ពោត​ជាង​៥០០​ហិ​កតា​ត្រូវ​ទឹក​ជន់​លិច​។ តែ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។

តាម​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ កើត អឿ​ន អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ប្រាប់​ថា ផ្ទះ​របស់​គាត់​ជា​ផ្ទះ​ឈើ​ដោយ​សាង​នៅ​ជាប់​ដង​ទន្លេមេគង្គ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាមួយ​គ្នា​នោះ​ឲ្យតែ​ដល់​រដូវវស្សា​ម្តង​ៗ​តែងតែ​ព្រួយបារម្ភ​បាក់​ច្រាំង​នៅ​ក្រោយ​ផ្ទះ កន្លង​ទៅ​ផ្ទះ​គាត់​ធ្លាប់​ជួល​គេ​រុញ​២​លើក​ហើយ ព្រោះតែ​ច្រាំង​បាក់​មក​ជិត​ដល់​ផ្ទះ ។

ស្ត្រី​មេម៉ាយ​បន្ត​ថា លុះ​មក​ដល់​ខែកក្កដា​នេះ​ច្រាំង​បាន​យារ​យី​បាក់​បន្ត​ចូល​មក​ក្នុង​ទៀត ហើយ​ទឹកទន្លេ​ក៏​ហូរ​កួច​ត្របាញ់​ផង​ដែរ ។ ហេតុតែ​ជីវភាព​ខ្វះខាត​នោះ​គាត់​ត្រូវ​បាន​អាជ្ញា​ធរ​ឃុំ​ទន្លេ​បិទ នគរបាល អាវុធហត្ថ​ជា​ច្រើន​នាក់​នាំ​គ្នា​មក​ជួយ​រុញ​រំកិល​ផ្ទះ​របស់​គាត់​ឲ្យ​នៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ដើម្បី​ការពារ​កុំ​ឲ្យ​បាក់​ធ្លាក់​ចូល​ទឹក ។ ចាប់តាំងពី​បាក់​ច្រាំង​បន្តបន្ទាប់​មក​ដល់​ពេល​នេះ បាក់​អស់​ជាង​២០០​ម៉ែត្រ​ហើយ សព្វថ្ងៃ​ផ្ទះ​នៅ​តែ​ពីរ​នាក់​ម្តាយ​និង​កូនស្រី​ប៉ុណ្ណោះ ចំណែក​កូន​ៗ​ផ្សេង​ៗ​ទៀត​ចំនួន​៥​នាក់ ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​ៗ ។

លោក ហេង ពិសិដ្ឋ ប្រាប់​ថា ចាប់តាំងពី​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​តាម​បឹងបួរ និង​ព្រែក ក្នុង​នោះ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ​បាន​ធ្វើ​ឲ្យ​ដំណាំ​ពោត​ត្រូវ​រង​ការ​លិចលង់​អស់​ប្រមាណ​៥០០​ហិ​កតា ចំណែក​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​កំពុង​តែ​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រង់​ទិន្នន័យ​ផង​ដែរ​។

រីឯ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន វិញ​មាន​ប្រសាសន៍​ថា គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា មិន​ទាន់​មានផ្ទះ​របស់​ពលរដ្ឋ​ផ្សេង​ត្រូវ​រុះរើ​ទៀត​ទេ ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​កំរិត​ទឹកទន្លេ​មិន​ទាន់​ដល់​កំរិត​ឲ្យ​ប្រុង​ប្រយ័ត្ន​នូវឡើយ​ទេ​។ រូប​លោក​ក៏​ចាត់​ឲ្យ​កម្លាំង​​អន្តរាគមន៍​ចុះ​ទៅ​កាន់​ស្រុក​ជាប់​ដង​ទន្លេ​រួចរាល់​ហើយ ដើម្បី​ជួយ​ពលរដ្ឋ និង​ត្រៀម​កម្លាំង​សម្រាប់​ការពារ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោបន្ត​ទៀតថា ហើយ​ផ្លូវ​តាម​ដង​ទន្លេ​ឃុំ​ទន្លេ​បិទ​ទៅ​ជី​ហែ ស្រុក​កោះ​សូទិន មិន​អាច​ទៅ​បាន​ទេ​ព្រោះ​ទឹកបាន​ឡើង​លិច​អស់ហើយ ត្រង់​ព្រែក​តា​ខ្វាន់​។ ប្រសិនបើ​ចង់ទៅ​ជី​ហែ ត្រូវធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​សែន​តស៊ូ​នឹង​ទៅ​ដល់​ហើយ ៕

កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​
កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​
កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​
កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​
កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​
កម្លាំង​រាប់រយ​នាក់ត្រៀមសង្គ្រោះ​ពលរដ្ឋ​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]