ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​​គាំងបេះដូង​ស្លាប់ កាលពី​វេលា​ម៉ោង​០៧ និង​១៧ នាទី​ព្រឹក​ថ្ងៃទី២១ កក្កដា នេះ ស្ថិត​នៅផ្ទះ​ជួល​បន្ទប់​លេខ​១០៨ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​ជន​រង​គ្រោះ​ឈ្មោះ STEWART RODNEY COLIN ភេទ​ប្រុស អាយុ​៧០ឆ្នាំ ​ជន​ជាតិអូស្ត្រាលី ( Australian ) ។

តាម​ការ​ឱ្យ​ដឹងពី​ប្រពន្ធ​ខ្មែរ​ ​ឈ្មោះ​យ៉ុ​ន រ៉េ​ត ភេទ​ស្រី អាយុ៣៩​ឆ្នាំ ជាកម្មករ​រោងចក្រ ​បាន​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៥ ជន​រង​គ្រោះ​បានមក​​រស់នៅ​​ជា​ប្តី​ប្រពន្ធនេះ។ ហើយ​មាន​​រយៈពេល​៦​ខែមកហើយ ប្តី (ជន​រង​គ្រោះ)​ ចេះ​តែ​ចុក​រោយ​ដៃ​ជើង ហើយ​មាន​ដំបៅ​មើល​មិន​ជាទេ តែបាន​​នាំ​ទៅ​​មន្ទីរពេទ្យដែរ​ ។ ពេល​នោះ គ្រូពេទ្យ​ប្រាប់​ថា គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​បេះដូង ។

កន្លែងកើតហេតុ

​រយៈពេល​៦​ខែ​មក​ទៀត គាត់​បាន​ទៅ​លេង​ប្រទេស​អូ​ស្ត្រា​លី​​​១​ខែ ក៏​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។ លុះ​ដល់​ថ្ងៃ​ទី​២០ កក្កដា វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ​ប្តី​​​​ក្តៅខ្លួន ឃើញ​ដូច​នោះ​គាត់​ (​ប្រពន្ធ​)​បាន​បបួល​ទៅ​ពេទ្យ តែ​ជន​រង​គ្រោះ​ប្រាប់​​ថា គាត់​អត់​មាន​លុយ​ទេ ។

រហូត​ដល់​ថ្ងៃ​ទី​២១ កក្កដា វេលា​ម៉ោង​៦ និង៣០​នាទី​ព្រឹក ប្រពន្ធ​បាន​ទៅ​ស្ថានទូត​អូស្ត្រាលី ដើម្បីទៅ​​ប្រាប់​ស្ថានទូត​ ។ នៅ​ពេល​ជិះ​ម៉ូតូ​ បាន​ដល់​ពាក់​កណ្តាលផ្លូវ ​គាត់​មិន​ស្គាល់ផ្លូវ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​បន្ទប់​ជួល​វិញ លុះ​វេលាម៉ោង​៧ និង១៧​នាទី ពេល​គាត់​មក​ដល់​បន្ទប់​ជួលវិញ ​ប្តីក៏​​បានដាច់ខ្យល់​​ស្លាប់តែម្តង ៕

កន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]