ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ទំនាក់ទំនងរវាង តារាសម្តែងប្រុសរូបសង្ហាលោក ណាខុន និងតារាសម្តែងស្រីស៊ិចស៊ី ឌុច លីដា កាន់តែមានភាពជិតស្និទ្ធនឹងគ្នា ខុសពីធម្មតា ឬអាចនិយាយបានថា លើសពីមិត្តរួមការងារ ដោយតាមរយៈកាយវិការ និងការបង្ហោះរូបថតគូយ៉ាងផ្អែមល្ហែមជាមួយគ្នាកន្លងមក រហូតមិនធ្វើឲ្យអ្នកគាំទ្រ មិនគិតមិនបាន ពីទំនាក់ទំនងដ៏ស្អិតរមួត របស់តារាប្រុសស្រីមួយគូនេះ។

ឌុច លីដា និងណាខុន

ជាការពិតណាស់ ហើយកាលពីថ្មីៗនេះផងដែរ តារាស្រី ឌុច លីដា ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្តយ៉ាងរីករាយនៅឯប្រទេសថៃ ជាមួយតារាប្រុសលោក ណាខុន ថែមទៀតផង។

មិនតែប៉ុណ្ណោះ ក្នុងនោះគេក៏សង្កេតឃើញថា អ្នកទាំងពីរថែមទាំងបាន ពាក់ស្បែកជើងគូ ព្រមជាមួយនឹងកាយវិការកៀកកើយផ្អែមល្ហែម មិនខុសពីគូស្នេហ៍នឹងគ្នាថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា តារាប្រុសស្រីមួយគូនេះ នៅមិនទាន់ប្រកាសជាសាធារណៈឡើយ ថាពួកគេមានទំនាក់អ្វីពិសេសនឹងគ្នា ឬត្រឹមតែជាមិត្តភក្តិជិតស្និទ្ធធម្មតា ប៉ុន្តែអ្នកគាំទ្រជាច្រើន ក៏សង្ឃឹមថានឹងបានឮដំណឹងល្អ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ 

ឌុច លីដា និងណាខុន ដើរលេងប្រទេសថៃ
ឌុច លីដា និងណាខុន ដើរលេងប្រទេសថៃ
ឌុច លីដា និងណាខុន ដើរលេងប្រទេសថៃ
ឌុច លីដា និងណាខុន ដើរលេងប្រទេសថៃ
ឌុច លីដា និងណាខុន ដើរលេងប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា