អាមេរិក៖ កីឡាករ Zlatan Ibrahimovic បានបង្ហើបថា ខ្លួនសុខចិត្តចូលលេងឲ្យក្រុម Manchester United ទាំងមិនយកប្រាក់ ដោយសារតែ ខ្លួនចង់ស្រោចស្រង់ទម្រង់លេងមុនពេលរបួសមកវិញ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រោយពីលោកបានជាសះស្បើយ ពីរបួសជើងកាលពីចុងឆ្នាំ២០១៧ ក្រុម Manchester United បានយល់ព្រមផ្តល់កុងត្រាថ្មីឲ្យលោកភ្លាមៗ ទោះបីជាពួកគេមិនដឹងថា លោកអាចមានកម្លាំងចូលប្រកួតពេលណាក៏ដោយ។ 

កីឡាករ Zlatan Ibrahimovic ពេលរងរបួស

អតីតកីឡាករក្រុម Paris Saint-Germain រូបនេះបានបន្តថា កាលនោះលោកចង់ចូលក្នុងការប្រកួតខ្លាំងណាស់ លោកបានទៅប្រាប់គ្រូបង្វឹកថា លោកសុខចិត្តមិនយកប្រាក់ខែ ឲ្យតែលោកបានចូលទៅក្នុងការប្រកួត ពីព្រោះលោកចង់ស្រោចស្រង់ទម្រង់លេងមុនពេលរបួសមកវិញ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បាននិយាយថា ទោះបីជាលោកខំប្រឹងខ្លាំងប៉ុណ្ណា ក៏លោកមិនអាចលេងល្អដូចមុនរងរបួសបានដែរ ហើយរហូតដល់ខែមីនា ទើលោកសម្រេចចិត្តសុំផ្តាច់កុងត្រាជាមួយក្រុម Manchester United ដើម្បីទៅលេងនៅក្របខ័ណ្ឌអាមេរិកវិញ។ 

កីឡាករ Zlatan Ibrahimovic

គួរឲ្យដឹងថា ក្រោយពីផ្លាស់ប្តូរក្លិបទៅលេងឲ្យ LA Galaxy កីឡាករ Ibrahimovic បានស្រោចស្រង់ទម្រង់លេងរបស់គេបានវិញហើយ ដោយក្នុង១៤ប្រកួត រូបគេបានស៊ុតបញ្ចូលទីដល់ទៅ១១គ្រាប់ឯណោះ ៕

កីឡាករ Zlatan Ibrahimovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]