(ភ្នំពេញ)៖ កាលពីកន្លងទៅថ្មីៗនេះ បទចម្រៀង «Body» ដែលជា Version ភាសាថៃ បានរងការរិះគន់យ៉ាងស្ពឹកមុខ ពីសំណាក់មហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលគេបានលើកឡើងថា បទមួយនេះគួរតែបញ្ចូលបទបែបភាសាខ្មែរ មិនគួរយកភាសាថៃ មកលាយបញ្ចូល ក្នុងចម្រៀងខ្មែរនោះឡើយ ។ ផ្ទុយទៅវិញ ទោះបីជាមានមតិរិះគន់ និង មតិគាំទ្រក្ដី ប៉ុន្តែបទមួយនេះ នៅតែទទួលបានចំណាត់ថ្នាក់លេខមួយ ស៊ីដាច់គេ នៅក្នុងតារាង itune ក្នុងតារាងបទចម្រៀងនៅកម្ពុជា ដដែល។

ជាការពិតណាស់ រឭកកាលពីកន្លង លោក ឌីជេ អាចារ្យធំ ដែលត្រូវបានគេស្គាល់ថា ជាអ្នកលើកស្ទួយវិស័យវប្បធម៌ជាតិខ្មែរ បានលើកឡើងជុំវិញតារាចម្រៀងកូនខ្មែរមួយចំនួន ដែលនិពន្ធបទចម្រៀងខ្មែរ ប៉ុន្តែបានយកភាសាដទៃមកច្រៀង ដោយធ្វើឲ្យលោក អាចារ្យធំ មានការជំទាស់នឹងទង្វើមួយនេះ រហូតឈានដល់ដំណាក់កាល ធ្វើឲ្យលោកព្រលះចំៗ ដល់បុគ្គលទាំងនោះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងធ្វើការស៊ែរនូវបទចម្រៀង «Body» ហើយបានធ្វើការវាយប្រហារទៅលើបទនេះ ប្រើភាសាយ៉ាងធ្ងន់ៗ។

យ៉ាងណាមិញ បើទោះជាចេញចម្រៀងជាភាសាថៃក្ដី ប៉ុន្តែស្របនឹងគ្នានេះលោក ជី ដេវីត ក៏បានចេញបទជាភាសាជាតិ ផងដែរ ពោលគឺបានចេញជា ២បទ ជាភាសា ២ផ្សេងគ្នា (ថៃ និងខ្មែរ) ក្នុងពេលដំណាលគ្នា ខណៈនៅលើ itune ទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន៕

បទ​ «Body»​
សាររិះគន់
បទ​ «Body»​

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត