ភ្នំពេញ៖ រយៈពេលជាងកន្លះខែហើយ ដែលគូស្វាមីភរិយា លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានសមាជិកគ្រួសារដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលមានឈ្មោះថា គឹម សីហ៍មរកត (ម៉ូម៉ូ) ដោយក្នុងនោះកូនស្រីរបស់ពួកគេ ទទួលបានការមើលថែទាំយ៉ាងល្អ ពីប៉ាម៉ាក់វ័យក្មេងទាំងពីររូបនេះផងដែរ។

ជាក់ស្ដែង ដោយយោងទៅតាមការបង្ហោះវីដេអូ និងរូបភាពរបស់ តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញពីសកម្មភាពមួយ ដែលធ្វើឲ្យទស្សនិកជាច្រើន លាន់មាត់សរសើរ លោក គឹម សីហា មិនដាច់ពីមាត់ ក្រោយបានឃើញរូបលោកគេង ដោយដៃអោបកូនស្រីជាទីស្រលាញ់ ជាប់នឹងដៃរបស់លោកតែម្ដង។

ជាមួយនឹងទង្វើបែបនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា តារាសម្ដែងប្រុសរូបនេះ មិនត្រឹមតែមានក្ដីស្រលាញ់ដ៏ធំធេងនោះទេ ប៉ុន្តែរូបលោកបានបំពេញកាតព្វកិច្ចជាប៉ាប៉ាមួយរូប បានយ៉ាងល្អបំផុតថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖   

គង់ ចាន់ស្រីមុំ គឹម សីហា និងកូនស្រី
គឹម សីហា​​ និងកូនស្រី
គឹម សីហា​​ និងកូនស្រី
គឹម សីហា​​ និងកូនស្រី
គឹម សីហា​​ និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ