អេស្ប៉ាញ៖ មិនមែនតែអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo តែម្នាក់នោះទេ សូម្បីតែអ្នក​ដែល​ធ្វើការ​រកស៊ីមុខជំនួញធំៗ នៅ​ក្នុងប្រទេស​អេស្ប៉ាញ​ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​មួយដែលមិនអាចខ្វះបាន គឺការបង់ពន្ធ​ជូនរដ្ឋ ដោយផ្អែកតាមច្បាប់​នៃការបង់ពន្ធ​នេះឯង។

Cristiano Ronaldo

ច្បាប់នៃការបង់ពន្ធ នៅក្នុងប្រទេសអេស្ប៉ាញខាងលើ ត្រូវ​បានរដ្ឋ​កំណត់ថា៖ «ពន្ធសម្រាប់​ជនបរទេសដែលមកធ្វើការ​ ឬមករស់នៅ​ក្នុងប្រទេសអេស្ប៉ាញគឺតម្រូវឲ្យបង់​​ពាក់​កណ្ដាល​នៃប្រាក់ដែលរកបាន បើធៀបទៅនឹង​ការ​បង់ពន្ធ​ទូទៅ​សម្រាប់ប្រជាជនអេស្ប៉ាញ» ។

ច្បាប់​បង់ពន្ធនេះបានតម្រូវ​ឲ្យ​បង់​ត្រឹម ២៤% ចំពោះ​អ្នកដែលមានចំណូល​ក្រោម​ ៦០០ ០០០ អឺរ៉ូ (ឬប្រហែលជាង ៧០ មឺុនដុល្លារអាមេរិក) តែ​​បើ​អ្នកដែលមានចំណូលលើស​​ពី​នេះ​គឺ​ត្រូវ​បង់ ៤៥% ឬក៏អាចលើសពីនេះ បើសិនយឺតយ៉ាវសម្រាប់ការបង់ជូនរដ្ឋ។

ប៉ុន្តែច្បាប់នេះ គឺមានលក្ខណៈ​ពិសេស​មួយ​ ​មិនថា​អ្នកមានចំណូល​ច្រើន​ប៉ុណ្ណា​ក៏ដោយ អ្នកត្រូវបានបង់​ពន្ធ​ត្រឹម​ ២៤%  ក្នុងរយៈពេល ៥ ឆ្នាំ​ដំបូងសម្រាប់ការមករស់នៅលើទឹកដីប្រទេសអេស្ប៉ាញ ហើយបើសិនជាលើស​ពី ៥ឆ្នាំហើយនោះ គឺត្រូវបង់ ៤៥% វិញជាធម្មតា។

Cristiano Ronaldo

សូមបញ្ជាក់ថា បន្ទាប់​ពី​កាត់​ពន្ធ​រួច ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្សែប្រយុទ្ធ Ronaldo នៅ​សល់​ប្រមាណត្រឹមតែ ១៩ លាន​ផោន (ឬប្រហែលជាង ២៥ លាន​ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដោយសារតែ ពន្ធរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយរូបនេះ គឺ​ត្រូវបង់ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញអស់ ៤៥%​ បាត់ទៅហើយ។

សរុបមកវិញ កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃៗ នៅ​ក្នុងអេស្ប៉ាញទាំងអស់ ត្រូវ​ចែក​ម្នាក់​​ពាក់​កណ្ដាល​​ជាមួយ​រដ្ឋាភិបាល​ មិនថា​កំពូល​កីឡាករ​​​ដូច​ជា Messi, Ronaldo និង Neymar ទេ ពួកគេសុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះហៅ​រឿង​មិន​បង់ពន្ធជាច្រើនដង ៕

Neymar និង Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]