អ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការអត់ឃ្លានប្រហែលជាចាំមិនភ្លេចនោះទេ នូវគុណបុណ្យរបស់ «មើមសាគូ» ដែលជាផ្លែមើមដុះក្នុងដី តែពេលយកមកលាងទឹកស្ងោរឱ្យឆ្អិនបានប្រែក្លាយជាសាច់មួយដ៏ផ្អែម មានសរសៃច្រើន និងជាតិម្សៅដែលអាចជួយសម្រន់ក្រពះបានមួយពេលៗ។

ដំណាំងាយដាំមួយមុខនេះ អាចទទួលទានស្ងោរក៏បាន ហាន់ស្តើងៗលាយបាយក៏បាន ឬកិនច្រោះជាម្សៅក៏បាន ដែលចាស់ៗចំណាំធ្វើពេលដែលមានគ្រោះទុរ្ភិក្សកើតឡើង។

ទោះបីជាផ្លែសាគូមួយនេះ មានប្រយោជន៍អាចជួយជីវិតពេលអត់ឃ្លានក៏ពិតមែន តែការទទួលទានវាជាប្រចាំត្រូវាបានគេរកឃើញ ពីគុណសម្បត្តិដ៏អស្ចារ្យផ្នែកសុខភាពផងដែររួមមាន៖

ផ្លែសាគូ

១. ពង្រឹងប្រព័ន្ធការពាររាងកាយ

ជាតិម្សៅ និងសារធាតុសំខាន់ៗនៅក្នុងផ្លែសាគូ ត្រូវបានគេរកឃើញថាអាចជួយបង្កើនកោសិការាងកាយម្យ៉ាង ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំ ឬហៅម្យ៉ាងទៀតថាប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ អាចទប់ស្កាត់ពីជំងឺផ្សេងៗបានយ៉ាងល្អ និងមិនងាយមានជំងឺផ្សេងៗមកបៀតបៀនឡើយ។

ពង្រឹងប្រព័ន្ធការពាររាងកាយ

២. ជំនួយប្រព័ន្ធរំលាយអាហារ

ដូចដែលអ្នកបានដឹងរួចមកហើយថា សាគូសម្បូរទៅដោយជាតិម្សៅ និងជាតិសរសៃ ដែលសារធាតុសំខាន់ទាំងពីរមុខនេះហើយ បានជួយធ្វើឱ្យប្រដាប់រំលាយអាហាររបស់អ្នកដំណើរការល្អជាងមុន អាចជួយការពារ និងបំបាត់អាការរាករូស ទល់លាមក បញ្ហាជំងឺឬសដូងបាត ព្រមទាំងធ្វើឱ្យពោះវៀនអាចធ្វើការស្រូបយកសារធាតុចិញ្ចឹមបានល្អជាងមុនផងដែរ។

ជំនួយប្រព័ន្ធរំលាយអាហារ

៣. ជំនួយបេះដូង

ផ្លែសាគូ ក៏មានផ្ទុកនូវជាតិប៉ូតាស្យូមដ៏ច្រើនលើសលប់ដែរ ដោយជាតិប៉ូតាស្យូមនេះ អាចជួយធ្វើការប្រឆាំងនឹងបញ្ហាទាក់ទងនឹងបេះដូងបាន ដូចជាការពារជំងឺបេះដូង ជំងឺដាច់សរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ចុះសម្ពាធឈាម រួមថែមទាំងអាចការពារបញ្ហាតឹងសរសៃឈាមបេះដូងផងដែរ។

នៅក្នុងនោះ ជាតិប៉ូតាស្យូមថែមទាំងអាចជួយជម្រុញចលនាលំហូរឈាម បង្កើនជាតិអុកស៊ីហ្សែនទៅកាន់ខួរក្បាលបានល្អទៀតផង។

ជំនួយបេះដូង

៤. សុខភាពតម្រងនោម

ផ្លែសាគូ ក៏មានផ្ទុកនូវសារធាតុសំខាន់ៗមួយចំនួនផ្សេងទៀត ដែលគេរកឃើញថាអាចជួយលាងសម្អាតតម្រងនោមបានល្អ កម្ចាត់ជាតិពុល ថែមទាំងធ្វើឱ្យតម្រងនោមដំណើរការកាន់តែល្អជាងមុន។

សុខភាពតម្រងនោម

៥. បញ្ចុះជាតិខ្លាញ់មិនល្អ

ផ្លែសាគូ មានគុណប្រយោជន៍អាចជួយធ្វើឱ្យថង់ប្រមាត់មានសុខភាពល្អ កាត់បន្ថយការស្រូបយកជាតិកូឡេស្តឺរ៉លមិនល្អ និងមិនចាំបាច់មួយចំនួន ដែលជាហេតុធ្វើឱ្យជាតិខ្លាញ់កូឡេស្តឺរ៉លក្នុងរាងកាយមានលំនឹង ថែមទាំងបញ្ចុះជាតិខ្លាញមិនល្អផងដែរ។

បញ្ចុះជាតិខ្លាញ់មិនល្អ

៦. រក្សាសម្ពាធឈាម

ជាតិប៉ូតាស្យូមដ៏ច្រើនលើសលប់នៅក្នុងផ្លែសាគូ ពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់អ្នកដែលចង់រក្សាសម្ពាធឈាមឱ្យមានលំនឹងល្អ និងការពារជំងឺលើសឈាម។ បន្ថែមពីនេះ អ្នកដែលអ្នកកើតជំងឺលើសឈាមហើយ ក៏អាចទទួលទានផ្លែសាគូ បានដែរ ដើម្បីជួយធ្វើឱ្យសម្ពាធឈាមដំណើរការមកប្រក្រតីវិញ។

រក្សាសម្ពាធឈាម

៧. បញ្ចុះទម្ងន់

ដោយសារតែ ផ្លែសាគូ សម្បូរទៅដោយជាតិកាកសរសៃ ព្រមទាំងមានជាតិកាឡូរីតិច វាបានធ្វើឱ្យរាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹម និងកាបូអ៊ីដ្រាតរាងកាយគ្រប់គ្រាន់ ជាពិសេស អាចជួយការពារអាការឃ្លានអាហារផ្តេសផ្តាស ដែលធ្វើឱ្យធាត់ និងធ្វើឱ្យពោះឆាប់ឆ្អែតមិនងាយឃ្លានផងដែរ៕ 

បញ្ចុះទម្ងន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]