(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករ រូបរាងស្រស់សង្ហាលោក សាន់នី បច្ចុប្បន្ន ឃើញថា លេចធ្លោខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រ ពិសេសពីស្រទាប់មិត្តៗយុវវ័យតែម្តង។

ជាការពិតណាស់ ជារឿយៗគេក៏តែងសង្កេតឃើញថា តារាប្រុសមុខមាត់កូនកាត់ សាច់សខ្ចី ខ្ពស់ស្រឡះរូបនេះ តែងនិយមស្លៀកពាក់ស្ទាយប្លែកៗបែបយុវវ័យ មានគ្រប់ម៉ូតគ្រប់ម៉ាក ស្អាតទាក់ទាញភ្នែក សាកសមនឹងខ្លួនលោក មិនចាញ់តារាបរទេសប៉ុន្មានឡើយ។

ទន្ទឹមនឹងភាពស្រស់សង្ហា ខណៈសន្ទុះទីផ្សារសិល្បៈក៏កំពុងរីកចម្រើនផងនោះ ស្រាប់តែកាលពីម្សិលមិញនេះ តារាសម្ដែងប្រុស លោក សាន់នី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដោយនៅសុខៗលោកស្រាប់តែ Live លក់សម្លៀកបំពាក់មួយទឹករបស់ខ្លួន ស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែអស់មួយទូខោអាវទៅហើយ។

ក្នុងនោះផងដែរ គេឃើញមានអ្នកស្រលាញ់គាំទ្រលោកមួយចំនួន បានជួយទិញសម្លៀកបំពាក់មួយទឹកស្អាតៗរបស់លោកផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែ តារាប្រុសរូបនេះមានសម្លៀកបំពាក់ច្រើនពេក ទើបលោកសម្រេចចិត្តប្រមូលពីក្នុងទូ មកដាក់ Live លក់ទាំងអស់បែបនេះ៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Sok Sunny
លោក Sok Sunny
លោក Sok Sunny
លោក Sok Sunny

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន់នី