អង់គ្លេស៖ បន្ទាប់ពីធ្វើការចរចាគ្នាអស់ជិតមួយ​ម៉ោង​រួចមក ខ្សែ​ប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Son Heung-min បាន​សម្រេចចិត្តបន្តចុះ​កុងត្រា​ថ្មី​ ជាមួយ​ក្លិបដែលមានរយៈពេល ៤ឆ្នាំបន្តទៀត ដោយមិនខ្វាយខ្វល់អំំពីរឿងដែលរូបគេត្រូវបំពេញកាតព្វកិច្ច​យោធា។

Son Heung-min

កុងត្រា​ថ្មី​របស់​ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ គឺមាន​សុពលភាព​រហូត​ដល់​រដូវកាល ២០២២-២០២៣។ នៅក្នុងក្របខ័ណ្ឌ Premier League រដូវ​កាល ២០១៧-២០១៨ ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំរូបនេះ អាចបង្ហាញខ្លួនឲ្យក្លិបបានចំនួន ៥២ ប្រកួត​ និង​ស៊ុតបញ្ចូលទីបាន​ ១៨ គ្រាប់ ដោយជួយឲ្យក្លិបមាន់ខ្នាយមាសរបស់អង់គ្លេសមួយនេះ រក្សាទីតាំងនៅក្នុងចំណាត់ថ្នាក់ទី ៣ នៃតារាងលីកកំពូលរបស់អង់គ្លេស រហូតដល់បញ្ចប់រដូវកាលផងដែរ។

គួរឲ្យដឹងដែរថា ក្រោយពី​ខ្សែប្រយុទ្ធរបស់ក្រុមកូរ៉េ​ខាង​ត្បូង​រូបនេះ បាន​បញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ រួចមក រូបគេបានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ដោយអាចបំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ នៅក្នុងវគ្គចែកពូលកន្លងទៅ។

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលការប្រកួតរបស់គេ នៅក្នុងលីកកំពូលរបស់ប្រទេសអង់គ្លេសវិញ គឺគេក៏ធ្វើបានល្អដូចគ្នា ជាពិសេសនៅក្នុងការប្រកួតនីមួយៗ គេសង្កេតឃើញថា ខ្សែប្រយុទ្ធរូបនេះ បានសហការគ្នាដើម្បីស្វែងរកគ្រាប់បានយ៉ាងល្អ ជាហេតុដែលធ្វើឲ្យក្លិបសម្រេចចុះកុងត្រាបន្ត ជាកីឡាកររូបនេះតែម្តងទៅ។

Son Heung-min

គួរឲ្យដឹងបន្ថែមទៀតថា នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ ខ្សែ​ប្រយុទ្ធ Son អាចស៊ុតបញ្ចូលទីបាន ២ គ្រាប់ ដែលគ្រាប់ទី១​ ពេល​ប៉ះ​ជាមួយ​ម៉ិកស៊ិក និង​គ្រាប់ទី ២ គឺ​ពេលគេប្រកួត​ជាមួយ​អាល្លឺម៉ង់នៅក្នុង​វគ្គ Group Stage ៕

Son Heung-min
Son Heung-min

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]