អង់គ្លេស៖ ក្រុម Chelsea បានយល់ព្រមលក់កីឡាករ Eden Hazard ទៅកាន់ក្រុម Real Madrid ក្រោយពីភាគីទាំងពីរ បានយល់ព្រមក្នុងការចរចាគ្នាដំបូងមួយ។

ក្រោយពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានសម្រេចចាកចេញពីទឹកដី Santiago Bernabeu ក្រុម Real Madrid បានចាប់ផ្តើមតាមប្រមាញ់កីឡាករល្បីៗ ដែលអាចមកជំនួសកៅអីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះឲ្យខានតែបាន។ 

កីឡាករ Cristiano Ronaldo

ខណៈនេះដែរ សារព័ត៌មានមួយបានបង្ហើបថា ក្រុម Chelsea បានយល់ព្រមលក់កីឡាករ Eden Hazard ទៅកាន់ក្លិប Real Madrid ក្នុងតម្លៃជាង២២៥លានដុល្លារអាមេរិក។

ប្រភពដដែលបានបន្តថា ពេលនេះតំណាងរបស់ក្រុម Real Madrid បាននឹងកំពុងតែទាក់ទងទៅកាន់តំណាងរបស់ Hazard ដើម្បីពិភាក្សារឿងកុងត្រា និងប្រាក់កម្រៃផ្សេងៗ ហើយព័ត៌មាននេះនឹងត្រូវបានគេប្រកាសជាផ្លូវការ នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ 

កីឡាករ Eden Hazard

គួរឲ្យដឹងថា អ្នកចាំទី Thibaut Courtois បាននិយាយជាច្រើនលើកហើយថា បើ Hazard ចេញទៅក្លិបណា រូបគេនឹងទៅលេងឲ្យក្លិបនោះដែរ ដូច្នេះអ្នកគាំទ្រក្រុម Real Madrid កំពុងតែសប្បាយចិត្ត ពីព្រោះពួកគេអាចនឹងទទួលបានកីឡាករល្បីៗ រហូតដល់ទៅពីររូបឯណោះ នៅរដូវកាលក្រោយ៕

កីឡាករ Courtois និង Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]