(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនីរូបស្រស់ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ពីទស្សនិកជន និងអ្នកគាំទ្រ អ្នកនាង សុខ សោម៉ាវត្តី ឃើញថាហាក់មមាញឹកយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈ ក៏ដូចជាការងារថតសម្អាងការ នាពេលបច្ចុប្បន្ន។ 

ដោយឡែក កាលពីពេលថ្មីៗនេះវិញ បន្ទាប់ពីមានខេត្តមួយចំនួន ត្រូវបានរងការជន់លិចយ៉ាងខ្លាំង ដែលបង្កឡើងដោយទឹកជំនន់ និងភ្លៀងធ្លាក់ជោកជាំ ជាហេតុបង្កផលប៉ះពាល់ និងការលំបាកដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង អ្នកនាង សុខ សោម៉ាវត្តី  តារាសម្ដែងស្រី និងជាពិធីការិនីល្បីឈ្មោះ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន តាមរយៈការបង្ហោះសារមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

«បើសិនជាអាចសុំបួងសួងអោយកន្លែងដែលលិចទឹកបង្វែរទិសដៅទៅកន្លែងដែលខ្វះទឹកវិញបានទេ ?? ចង់ឃើញស្នាមញញឹមបងប្អូនខ្មែរ ចង់អរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ បួងសួងដល់ប្រទេសកម្ពុជា» ។

គួរឲ្យដឹងផងដែរថា ចាប់តាំងពីប្រទេសកម្ពុជាយើង បានជួបគ្រោះទឹកជំនន់មក គេក៏សង្កេតឃើញដែរថា មានតារាៗខ្មែរយើងជាច្រើន បានបង្ហាញពីភាពខ្វល់ខ្វាយយ៉ាងខ្លាំងរបស់ពួកគេ ទៅលើប្រជាពលរដ្ឋរងគ្រោះ ដោយសង្ឃឹមនិងជូនពរឲ្យបងប្អូនរងគ្រោះដោយទឹកជំនន់ មានសុខសុវត្ថិភាពផងដែរ ៕  

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុ
ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី