(ភ្នំពេញ)៖ តារាចម្រៀងល្បីល្បាញ មានទឹកដមសំនៀងក្រអួនស្រាល របស់ផលិតកម្ម រស្មីហង្សមាស អ្នក សុគន្ធ និសា ខណៈដែលប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់ និងខេត្តមួយចំនួន កំពុងតែប្រឈមបញ្ហាគ្រោះធម្មជាតិ ទឹកជំនន់លិចផ្ទះសំបែង និងផលដំណាំផ្សេងៗនោះ នាងបានបង្ហាញពីក្តីព្រួយបារម្ភ ឈឺឆ្អាលចំពោះសុវត្ថិភាព និងសុខទុក្ខរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ និសា ក៏បន់ស្រន់ឲ្យទេវតា តាមជួយថែរក្សាប្រជាជនខ្មែរ ដែលកំពង់រងគ្រោះ ផងដែរ។

ស្រីស្រស់ នៅតែរក្សាបានសម្រស់ផូរផង់ ក្រោយរៀបការរួច សុគន្ធ និសា ជាមួយគ្នានឹងការបង្ហាញក្តី ព្រួយបារម្ភនេះដែរ នាងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន ត្រូវថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចនិងកើតមានឡើង ចំពោះខ្លួនឯងផ្ទាល់ ក៏ដូចជាសមាជិកគ្រួសារឯទៀត។

តារាចម្រៀងមនោសញ្ចេតនា អ្នកនាង សុគន្ធ និសា បាននិយាយថា «មួយរយៈនេះមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកលិចតាមបណ្តាខេត្តខ្លះៗ។ ដូច្នេះសូមបួងសួងទេវតាគ្រប់ទិស ជួយតាមថែរក្សាប្រជាជនខ្មែរ យើងឲ្យសុខសប្បាយគ្រប់គ្រួសារ សូមជៀសផុតនូវរឿងអាក្រក់ ទាំងអស់គ្នា»។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ គឺមានខេត្តចំនួន៧ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ដោយក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ ,កំពត ,កែប ,ព្រះសីហនុ ,កោះកុង ,ប៉ៃលិន និងបាត់ដំបងជាដើម។ អំឡុងពេលនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៨ បានចេញសេចក្តីណែនាំ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ត្រូវត្រៀមអន្តរាគមន៍ ដើម្បីកាត់បន្ថយហានិភ័យ ពីគ្រោះជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងកើតឡើង៕

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់
ទឹកជំនន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា