(ភ្នំពេញ)៖ តារាសម្ដែងស្រីសាច់សរខ្ចី ដូចបណ្ដូលចេក លី ម៉ារីណា ហាក់ដូចជាមានទីផ្សារសិល្បៈឡើងវិញ ជាបណ្ដើរៗ ខណៈសព្វថ្ងៃកំពុងគ្រងតំណែង នៅក្នុងរឿង «រាជនីភូមិគ្រឹះ» និងកំពុងតែទទួលបានសន្ទុះ នៃការគាំទ្រខ្លាំងឡើងវិញ ជាបន្តបន្ទាប់។ យ៉ាងណាមិញ អ្នកនាង លី ម៉ារីណា បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង ខណៈកាលពីយប់មិញនេះ នាងបានចូលទៅក្នុងមន្ទីរពេទ្យ យ៉ាងតក់ក្រហល់។

ជាក់ស្ដែង តារាសម្ដែងស្រី លី ម៉ារីណា បានបង្ហាញរូបដែលកំពុងតែគេងនៅក្នុងមន្ទីរពេទ្យ រួមជាមួយនឹងពាក្យពេចន៍ដែលភ្ជាប់មកជាមួយថា «ខ្លាចស្អែកថតមិនកើត ចឹងមានតែព្យាបាល ទាំងកណ្តាលអធ្រាត្រចឹងហើយ»។ យ៉ាងណាមិញ ចំពោះមូលហេតុដែលធ្វើឲ្យ លី ម៉ារីណា ចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកណ្ដាលយប់អធ្រាត្រ ទាំងតក់ក្រហល់បែបនេះ បណ្ដាលមកពីជំងឺអ្វីនៅឡើយទេ តែយ៉ាងណាក៏មានការ មានអ្នកខមមិននូវពាក្យជូនពរ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុក ឲ្យនាងឆាប់ជាសះស្បើយ ផងដែរ។

គួរបញ្ជាក់ថា អ្នកនាង លី ម៉ារីណា ជាតារាសម្ដែងស្រីជើងចាស់ ដែលមានទេពកោសល្យម្នាក់ នៅក្នុងវិស័យសិល្បៈ បើទោះបីជាមួយរយៈមុននាងបានបាត់មុខពីសិល្បៈ ហើយទើបតែ ត្រឡប់ខ្លួនចូលប្រឡូក ក្នុងសិល្បៈវិញក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពរបស់នាង ពីសំណាក់ទស្សនិកជន ហាក់ដូចជាមិនអន់ថយ ពោលគឺនៅតែមានសន្ទុះខ្លាំង៕

សាររបស់អ្នកនាង ​លី ម៉ារីណា
​លី ម៉ារីណា
​លី ម៉ារីណា
​លី ម៉ារីណា
​លី ម៉ារីណា
​លី ម៉ារីណា
​លី ម៉ារីណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា