(ភ្នំពេញ)៖ តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ទន្ទឹមគ្នានឹងទីផ្សាសិល្បៈ ក្នុងស្រុកហាក់មានសន្ទុះឡើងវិញ បន្ទាប់ពីជួបរឿងអាស្រូវផ្ទួនៗគ្នា ដោយការរិះគន់លើអត្តចរិត និងក្រោយមកទៀតបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស កាលពីប៉ុន្មានឆ្នាំកន្លងមកនោះ ពេលនេះលោកត្រូវបានស្តាកិត្តិយស និងប្រជាប្រិយភាពឡើងវិញ ពីទស្សនិកជន។

ស្របពេលជាមួយគ្នានេះ ក៏ស្រាប់តែលេចឮដំណឹងថា តារាប្រុសលោក ខេម ថ្មីៗនេះ បានកំពុងរត់ការឯសារដាក់ ទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋការ (វីសា) ចេញទៅច្រៀង-សម្តែង នៅលើទឹកដីប្រទេសមហាអំណាចមួយនេះ តបតាមការអញ្ជើញពីសំណាក់ម្ចាស់ស្ពនស័រ នៅទីនោះ។

ប្រភពបានបន្តថា ក្រោយពេលសម្ភាសន៍រួចហើយ ពេលនេះតារាប្រុសល្បីឈ្មោះ ព្រោះបទ «បេះដូងអើយ» លោក ខេម កាន់តែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះលទ្ធផលដែលត្រូវចេញ ដោយស្ថានទូតអាមេរិក ដើម្បីបានចេញទៅកើបលុយនៅទីនោះ។ ម្យ៉ាងទៀត ក៏ដើម្បីជួបជុំបងប្អូនអាណិកជនខ្មែរ បង្កបរិយាកាយសប្បាយរីយរាយ ជូនដល់ពួកគាត់ ផងដែរ។

លោក ខេម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ មិនអាចស្វែងរកការសួរនាំ បន្ថែមពាក់ព័ន្ធដំណឹងនេះ បាននៅឡើយទេ។ ប៉ុន្តែបើចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសរូបនេះ កាលពីប៉ុន្មានម៉ោងមុខ បានបញ្ចេញបែបនេះថា «ជំរាបសួរបាទ ការព្យាយាមរយៈពេល៧ឆ្នាំ ពេលនេះខ្ញុំទទួលបានលទ្ធផលល្អហើយ»។

តារាចម្រៀងលោក ខេម បានបន្ថែមថា « បរាជ័យវាជាបទពិសោធន៍ ប៉ុន្តែសូមកុំឲ្យបរាជ័យបំផ្លាញសេចក្តីជំនឿ ការព្យាយាមរបស់ពុកម៉ែបងប្អូននោះឡើយ អរគុណអាយឃែរ ហើយក៏អរគុណ USA ។ ខ្ញុំនិងទៅជួបពុកម៉ែបងប្អូន ក្នុងពេលឆាប់ឆាប់ខាងមុខនេះហើយ សូមព្រះប្រទានពរ»។ នេះអាចបញ្ជាក់ថា ជាសញ្ញាដ៏ល្អមួយសម្រាប់ តារាចម្រៀងលោក ខេម ដែលក្តាប់បានឱកាស ចេញទៅបង្ហាញវត្តមាននៅលើទឹកដីដុល្លារ សហរដ្ឋអាមេរិក៕(ភ្នំពេញ)៖ តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ទន្ទឹមគ្នានឹងទីផ្សាសិល្បៈ ក្នុងស្រុកហាក់មានសន្ទុះឡើងវិញ បន្ទាប់ពីជួបរឿងអាស្រូវផ្ទួនៗគ្នា ដោយការរិះគន់លើអត្តចរិត និងក្រោយមកទៀតបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស កាលពីប៉ុន្មានឆ្នាំកន្លងមកនោះ ពេលនេះលោកត្រូវបានស្តាកិត្តិយស និងប្រជាប្រិយភាពឡើងវិញ ពីទស្សនិកជន។

ស្របពេលជាមួយគ្នានេះ ក៏ស្រាប់តែលេចឮដំណឹងថា តារាប្រុសលោក ខេម ថ្មីៗនេះ បានកំពុងរត់ការឯសារដាក់ ទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋការ (វីសា) ចេញទៅច្រៀង-សម្តែង នៅលើទឹកដីប្រទេសមហាអំណាចមួយនេះ តបតាមការអញ្ជើញពីសំណាក់ម្ចាស់ស្ពនស័រ នៅទីនោះ។

ប្រភពបានបន្តថា ក្រោយពេលសម្ភាសន៍រួចហើយ ពេលនេះតារាប្រុសល្បីឈ្មោះ ព្រោះបទ «បេះដូងអើយ» លោក ខេម កាន់តែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះលទ្ធផលដែលត្រូវចេញ ដោយស្ថានទូតអាមេរិក ដើម្បីបានចេញទៅកើបលុយនៅទីនោះ។ ម្យ៉ាងទៀត ក៏ដើម្បីជួបជុំបងប្អូនអាណិកជនខ្មែរ បង្កបរិយាកាយសប្បាយរីយរាយ ជូនដល់ពួកគាត់ ផងដែរ។

លោក ខេម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ មិនអាចស្វែងរកការសួរនាំ បន្ថែមពាក់ព័ន្ធដំណឹងនេះ បាននៅឡើយទេ។ ប៉ុន្តែបើចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសរូបនេះ កាលពីប៉ុន្មានម៉ោងមុខ បានបញ្ចេញបែបនេះថា «ជំរាបសួរបាទ ការព្យាយាមរយៈពេល៧ឆ្នាំ ពេលនេះខ្ញុំទទួលបានលទ្ធផលល្អហើយ»។

តារាចម្រៀងលោក ខេម បានបន្ថែមថា « បរាជ័យវាជាបទពិសោធន៍ ប៉ុន្តែសូមកុំឲ្យបរាជ័យបំផ្លាញសេចក្តីជំនឿ ការព្យាយាមរបស់ពុកម៉ែបងប្អូននោះឡើយ អរគុណអាយឃែរ ហើយក៏អរគុណ USA ។ ខ្ញុំនិងទៅជួបពុកម៉ែបងប្អូន ក្នុងពេលឆាប់ឆាប់ខាងមុខនេះហើយ សូមព្រះប្រទានពរ»។ នេះអាចបញ្ជាក់ថា ជាសញ្ញាដ៏ល្អមួយសម្រាប់ តារាចម្រៀងលោក ខេម ដែលក្តាប់បានឱកាស ចេញទៅបង្ហាញវត្តមាននៅលើទឹកដីដុល្លារ សហរដ្ឋអាមេរិក៕

ខេម
ខេម
ខេម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម