ភ្នំពេញ៖ មិនប៉ុន្មានថ្ងៃមុននេះ ពោលគឺកាលពីថ្ងៃច័ន្ទ ទី១៦ កន្លងទៅ តារាសម្តែងប្រុសល្បីឈ្មោះ លោក សាវិន ហ្វីលីព បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃ នៅវត្តកល់ទទ្ទឹង ដែលនេះបំណងរបស់លោកជាយូរមកហើយ ដែលលោកចង់ធ្វើវាឡើង ដើម្បីជាការសងគុណដល់ឪពុកម្តាយជាទីគោរពរបស់លោក។

ហើយមកទល់ពេលនេះ លោក សាវិន ហ្វីលីព បានសាងផ្នួសជាព្រះសង្ឃ បានរយៈពេលប្រមាណ៤ថ្ងៃហើយ។ មិនតែប៉ុណ្ណោះ ក្នុងនោះគេក៏សង្កេតឃើញថា មានគ្រួសារនិងមិត្តសិល្បៈជិតដិតរបស់លោកជាច្រើន ក៏បានចូលមកសួរសុខទុក្ខលោកដល់វត្តផងដែរ។

លោក សាវិន ហ្វីលីព និងគ្រួសារ

ជាក់ស្តែង ក៏ដូចជាកាលពីព្រឹកមិញនេះ តារាចម្រៀងជើងចាស់លោក សាន ផានិត ក៏បានឆ្លៀតពេលចូលមកសួរសុខទុក្ខលោក សាវិន ហ្វីលីព ដល់វត្តកល់ទទ្ទឹង ព្រមទាំងបានប្រគេននូវបច្ច័យ៤ និងទ័យ្យទានដូចជា តែនិងកាហ្វេជូនដល់លោកថែមទៀតផង។

ជាការពិតណាស់ បើទោះបីជាលោក សាន ផានិត ប្រញាប់ប្រញាល់ខ្លាំង ដោយត្រូវទៅថតរឿងខ្លីរហូតដល់ទៅ៦រឿង នៅឯព្រែកឯងយ៉ាងណាក្តី ប៉ុន្តែតារាប្រុសរូបនេះ នៅតែមានសន្តានចិត្ត ដោយមិនភ្លេចចូលទៅសួរសុខទុក្ខមិត្តរួមសិល្បៈលោក សាវិន ហ្វីលីពដល់វត្តអារាមឡើយ។

គូសបញ្ជាក់ផងដែរថា ការសាងផ្នួសលើកនេះរបស់ លោក សាវិន ហ្វីលីព គឺមានរយៈពេលត្រឹមតែមួយសប្ដាហ៍តែប៉ុណ្ណោះ បន្ទាប់ពីនេះលោកនឹងវិលត្រឡប់ ចូលប្រឡូកការងារសិល្បៈជាធម្មតាវិញ៕ 

សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីពដល់វត្តអារាម
សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីពដល់វត្តអារាម
សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីពដល់វត្តអារាម
សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីពដល់វត្តអារាម
សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីព
សាន ផានិត សួរសុខទុក្ខលោក សាវិន ហ្វីលីពដល់វត្តអារាម
លោក សាវិន ហ្វីលីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត