ភ្នំពេញ៖ កាលពីម្សិលមិញនេះ អតីតតារាចម្រៀងស្រីម្ចាស់បទ«បេះដូងឆ្កួត» កញ្ញា ស៊ឹម ថៃណា បានបង្ហោះនូវរូបភាពស្អាតៗជាច្រើនសន្លឹក ព្រមទាំងអមមកជាមួយនឹងអត្ថន័យសារ បង្កប់ន័យជ្រៅ ទម្លាយធាតុពិត ដែលធ្វើឲ្យអ្នកអានហើយកាន់តែជ្រួលជ្រាប និងកាន់តែដឹងពីធាតុពិត របស់តារាស្រីរូបនេះ។

គួរឲ្យដឹងថា តាមរយៈសារដែលកញ្ញា ស៊ឹម ថៃណា បង្ហោះបានសរសេរថា៖ «គ្រប់សកម្មភាពទាំងទឹកមុខ ទាំងការស្លៀកពាក់ អ្នកណាក៏គេថាខ្ញុំកាច ខ្ញុំស៊ិចស៊ី ខ្ញុំស៊ីវិល័យ តែទាំងនោះវាត្រឹមតែជាសំបកខាងក្រៅរបស់ខ្ញុំទេ ធាតុពិតខ្ញុំនៅតែជាមនុស្សស្រី ទោះខ្ញុំកាចយ៉ាងណាក៏ខ្ញុំមិនចេះស៊ីបងប្អូន ឬស៊ីរបស់បងប្អូនដែរ នេះជាសណ្តានរបស់មនុស្សជាតិពិតៗ»។

ជាការពិតណាស់ មនុស្សមួយចំនួនបើទោះបីជាពួកគេនិយមចូលចិត្ត ស្លៀកពាក់បែបស៊ិចស៊ី ឬបញ្ចេញសាច់យ៉ាងណាក្តី ប៉ុន្តែចរិតពិតរបស់ពួកគេគឺជាមនុស្ស ដែលស្មោះត្រង់ ចូលចិត្តនិយាយនិងធ្វើត្រង់ទៅត្រង់មក មិនបត់បែនឬលាក់ពុតត្បុតច្រើន គួរឲ្យទុកចិត្ត។  ហើយកាលដែលពួកគេចូលចិត្តស្លៀកពាក់ស៊ិចស៊ីអ្វីបែបនេះ វាគឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។

ស៊ឹម ថៃណា

គួររំឮកផងដែរថា មួយរយៈពេលកន្លងទៅថ្មីៗនេះ កញ្ញា ស៊ឹម ថៃណា ទើបតែជួបទុក្ខជាទម្ងន់ ដែលត្រូវបាត់បង់អ្នកម្តាយជាទីស្រលាញ់លាចាកឆ្ងាយទៅជារៀងរហូត ប៉ុន្តែមិនថាយ៉ាងណា នាងក៏ទទួលបានការសារលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់មិត្តភក្តិក៏ដូចជាប្រិយមិត្តគាំទ្រ នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា
ស៊ឹម ថៃណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា