ពិភពលោក៖ ក្នុងប្រវត្តិសាស្រ្ត ទោសប្រហារជីវិតត្រូវបានប្រើស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកតាមច្រើនរូបភាពដូចជា ព្យួរ-ក បាញ់សម្លាប់ ចាក់ថ្នាំសម្លាប់ ។ល។  បច្ចុប្បន្នប្រទេសភាគច្រើនបានលុបចោល  ឬឈប់បន្តអនុវត្តច្បាប់នេះទៀតហើយ ប៉ុន្តែសហរដ្ឋអាមេរិកជាប្រទេសអភិវឌ្ឍខ្លាំងបំផុតដែលនៅប្រើច្បាប់នេះ។ ជារឿយៗការប្រើទណ្ឌកម្មប្រហារជីវិតត្រូវបានបែងចែកជាបួនក្រុម៖

ក. ៥៤ ប្រទេសនៅមានទាំងច្បាប់ និងទាំងការអនុវត្តទោសប្រហារជីវិត។

ខ. ២៩ ប្រទេសនៅមានច្បាប់នេះ ប៉ុន្តែមិនអនុវត្តចាប់ពីមួយទសវត្សរ៍ចុងក្រោយ ឬ លើសពីនេះ ហើយបង្កើតគោលនយោបាយថ្មីមួយ ដែលមិនកាត់ទោសបញ្ចប់ជីវិតអ្នកទោស។

គ. ៧ ប្រទេសនៅមានច្បាប់ ប៉ុន្តែមិនអនុវត្តចាប់ពី ១៤ ឆ្នាំចុងក្រោយ ឬ លើសពីនេះ តែទុកប្រើក្នុងករណីពិសេស ដូចជាឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងសម័យសង្គ្រាមជាដើម។

ឃ. ១០៥ ប្រទេសបានលុបច្បាប់នេះចោលទាំងស្រុងលើរាល់ឧក្រិដ្ឋកម្ម ក្នុងនោះ ប្រទេសបួគីណាហ្វាសូ បានលុបចោលក្រោយគេគឺនៅឆ្នាំ ២០១៨។

"ក" ពណ៌ក្រហម "ខ" ពណ៌ត្នោត "គ" ពណ៌បៃតង "ឃ" ពណ៌បៃតងចាស់

ខាងក្រោមនេះជាប្រទេសទាំង ៥៤ ក្នុងក្រុម "ក" តាមទ្វីបនីមួយៗ៖

I. ទ្វីបអាហ្វ្រិក៖

រូបតំណាងទ្វីបអាហ្វ្រិក

១. បុតស្វាណា (Botswana) ប្រហារជីវិតចុងក្រោយ៖ ២០១៨

២. ស៊ូដង់ (Sudan) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣. សុម៉ាលី (Somalia) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៤. អេហ្ស៊ីប (Egypt) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៥. ស៊ូដង់ខាងត្បូង (South Sudan) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៦. នីហ្សេរីយ៉ា (Nigeria) ប្រហារជីវិតចុងក្រោយ៖ ២០១៦

៧. ឆាត (Chad) ប្រហារជីវិតចុងក្រោយ៖ ២០១៥

៨. ហ្គីណេអេក្វាទ័រ (Equatorial Guinea) ប្រហារជីវិតចុងក្រោយ៖ ២០១៤

៩. ហ្គំប៊ី (Gambia) ប្រហារជីវិតចុងក្រោយ៖ ២០១២

១០. លីប៊ី (Libya) ប្រហារជីវិតចុងក្រោយ៖ ២០១០

១១. អេត្យូពី (Ethiopia) ប្រហារជីវិតចុងក្រោយ៖ ២០០៧

១២. អ៊ុយកាន់ដា (Uganda) ប្រហារជីវិតចុងក្រោយ៖ ២០០៥

១៣. ស៊ីមបាវ៉េ (Zimbabwe) ប្រហារជីវិតចុងក្រោយ៖ ២០០៥

១៤. សាធារ-ប្រជា.កុងហ្គោ (D.R.C Congo) ប្រហារជីវិតចុងក្រោយ៖ ២០០៣

១៥. កូម័រ (Comoros) ប្រហារជីវិតចុងក្រោយ៖ ១៩៩៧

១៦. ឡេសូតូ (Lesotho) ប្រហារជីវិតចុងក្រោយ៖ ១៩៩៥ 

II. ទ្វីបអាមេរិក (ខាងជើង និង ខាងត្បូង)៖

រូបតំណាងទ្វីបអាមេរិក (ខាងជើង និង ខាងត្បូង)

១៧. សហរដ្ឋអាមេរិក (United States of America) ប្រហារជីវិតចុងក្រោយ៖ ២០១៨

១៨. សាំងឃីត និង ណេវីស (Saint Kitts and Nevis) ប្រហារជីវិតចុងក្រោយ៖ ២០០៨

១៩. គុយបា (Cuba) ប្រហារជីវិតចុងក្រោយ៖ ២០០៣

២០. បាហាម៉ា (Bahamas) ប្រហារជីវិតចុងក្រោយ៖ ២០០០

២១. ទ្រីនីដាត និង តូបាហ្គោ (Trinidad and Tobago) ប្រហារជីវិតចុងក្រោយ៖ ១៩៩៩

២២. ហ្គីយ៉ាន (Guyana) ប្រហារជីវិតចុងក្រោយ៖ ១៩៩៧

២៣. សាំងលូស៊ី (Saint Lucia) ប្រហារជីវិតចុងក្រោយ៖ ១៩៩៥

២៤. សាំងវីនសិន និង ហ្គ្រេណាឌីន (S.V.G) ប្រហារជីវិតចុងក្រោយ៖ ១៩៩៥

២៥. អង់ទីហ្គា និង បាប៊ុយដា (Antigua and Barbuda) ប្រហារជីវិតចុងក្រោយ៖ ១៩៩១

២៦. ចាម៉ៃកា (Jamaica) ប្រហារជីវិតចុងក្រោយ៖ ១៩៨៨

២៧. ដូមីនិក (Dominica) ប្រហារជីវិតចុងក្រោយ៖ ១៩៨៦

២៨. បេលីស (Belize) ប្រហារជីវិតចុងក្រោយ៖ ១៩៨៥

២៩. បាបាដូស (Barbados) ប្រហារជីវិតចុងក្រោយ៖ ១៩៨៤ 

III. ទ្វីបអាស៊ី៖ 

រូបតំណាងទ្វីបអាស៊ី

៣០. អាហ្វហ្គានីស្ថាន (Afghanistan) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣១. ចិន (China) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣២. អ៊ីរ៉ង់ (Iran) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៣. អ៊ីរ៉ាក់ (Iraq) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៤. ជប៉ុន (Japan) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៥. កូរ៉េខាងជើង (North Korea) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៦. ប៉ាគីស្ថាន (Pakistan) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៧. អារ៉ាប៊ីសាអ៊ូឌីត (Arabia Saudi) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៨. សិង្ហបុរី (Singapore) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៣៩. ស៊ីរី (Syria) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៤០. ថៃ (Thailand) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៤១. យេម៉ែន (Yemen) ប្រហារជីវិតចុងក្រោយ៖ ២០១៨

៤២. បារ៉ែន (Bahrain) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៣. បង់ក្លាដែស (Bangladesh) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៤. ហ្សកដានី (Jordan) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៥. គុយវ៉ែត (Kuwait) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៦. ម៉ាឡេស៊ី (Malaysia) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៧. ប៉ាឡេស្ទីន (Palestine) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៨. អារ៉ាប់រួម (United Arab Emirates) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៤៩. វៀតណាម (Vietnam) ប្រហារជីវិតចុងក្រោយ៖ ២០១៧

៥០. ឥណ្ឌូនេស៊ី (Indonesia) ប្រហារជីវិតចុងក្រោយ៖ ២០១៦

៥១. តៃវ៉ាន់ (Taiwan) ប្រហារជីវិតចុងក្រោយ៖ ២០១៦

៥២. ឥណ្ឌា (India) ប្រហារជីវិតចុងក្រោយ៖ ២០១៥

៥៣. អូម៉ង់ (Oman) ប្រហារជីវិតចុងក្រោយ៖ ២០១៥ 

IV. ទ្វីបអឺរ៉ុប៖

រូបតំណាងទ្វីបអឺរ៉ុប

៥៤. បេឡារូស (Belarus) ប្រហារជីវិតចុងក្រោយ៖ ២០១៨

V. ទ្វីបអូសេអានី៖ 

រូបតំណាងទ្វីបអូសេអានី

គ្មានប្រទេសដែលនៅរក្សាទាំងច្បាប់ ទាំងការអនុវត្តទោសប្រហារជីវិតទេ។  

បញ្ជាក់៖ កម្ពុជាបានលុបចោលច្បាប់កាត់ទោសប្រហារជីវិតតាំងពីឆ្នាំ ១៩៨៩ ដោយរដ្ឋធម្មនុញ្ញ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]