រាជ​ធានី​ភ្នំពេញ​​ ៖ និស្សិត​២​នាក់​ ត្រូវ​ប៉ូលិស​​​​ប៉ុស្តិ៍​​ទឹក​ល្អក់​ទី​២​ ខណ្ឌ​ទួល​គោក ឃាត់​ខ្លួន​​ដើម្បី​​​សួរ​នាំ​ កាល​ពី​វេលាម៉ោង​​៣​និង​​២០​នាទី​ រសៀល​ថ្ងៃទី​​​​១៣​ មីនា​ ខណៈ​​​​ដែល​​សមត្ថកិច្ច​​មាន​ការ​សង្ស័យ​​ថា និស្សិត​រូប​នោះ​ជិះ​ម៉ូតូ​​ស្គូពី​ ពណ៌​ស​លាយ​ផ្កា​ឈូក​ មាន​បិទ​បាំង​ស្លាក​លេខ។

និស្សិ​ត​ដែលរៀន​ចេះ​ដឹង​ហើយ​ មិន​គោរព​ច្បាប់​ឈ្មោះ ង៉េន​ ហន ភេទ​ប្រុស​ អាយុ​​១៩​ឆ្នាំ​ ជា​និស្សិត​​ពេទ្យ​យោ​ធា​ មាន​លំនៅ​ផ្ទះ​ជួល​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ជា​ម្ចាស់​ម៉ូតូ​ ២-​ ឈ្មោះ​ហ៊ុន​ គុណ​ម៉ា​រឌី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជានិស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ មាន​ទី​លំនៅ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។

តាម​មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​និស្សិត​២​រូប​នោះ​ គឺ​ដើម្បី​​​សួរ​នាំ ដោយ​រ​សង្ស័យ​ថា មានជាប់​ពាក់ព័ន​្ធ​​បទ​ល្មើស​​​ ព្រោះ​និស្សិត​​រូប​នោះ​​ជិះម៉ូតូ​​ម៉ាក​ស្គូ​ពី​​ បិទ​ស្លាក​លេខ​ ដែល​កន្លង​មក​​ក្រុម​ជនល្មើស​​​តែង​តែ​​ប្រើ​រូបភាព ​​​បិទស្លាក​លេខ​​ម៉ូតូ​ ហើយ​ចេញ​ធ្វើ​សកម្ម​ភាព​​ឆក់​និង​ប្លន់​​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ។ ​ទោះ​បី​ជា​យ៉ាង​ណា​មិន​ត្រឹម​តែ​និស្សិត​នោះ​​ជិះ​ម៉ូតូ​​បិទ​ស្លាក​លេខ​ នោះទេ សូម្បី​​​តែ​កញ្ចក់​​ក៏គ្មាន ​ហើយ​អត់​ពាក់​មួក​សុវត្ថិ​ភាព​ទៀត​ ដូច្នេះ​​ត្រូវ​តែ​ឃាត់​សួរ​នាំ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]