អង់គ្លេស៖ កីឡាករ Ben Davis ត្រូវបានរដ្ឋាភិបាលសិង្ហបុរី កោះហៅមកកាន់ប្រទេសរបស់ខ្លួនវិញ ក្រោយពីរូបគេដល់អាយុដែលត្រូវចូលបម្រើក្នុងជួរកងទ័ព។

Davis ត្រូវបានក្រុម Fulham នាំយកទៅហ្វឹកហាត់នូវក្លិបរបស់ពួកគេតាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ដោយរូបគេបានចុះកុងត្រាចូលរួមជាមួយឈុតធំកាលពីខែមិថុនាឆ្នាំ២០១៧ កន្លងទៅ។ 

កីឡាករ Ben Davis

យ៉ាងណាមិញ រដ្ឋាភិបាលសិង្ហបុរីបានកោះហៅរូបគេឲ្យវិលត្រឡប់មកប្រទេសវិញ ដើម្បីចូលក្នុងជួរកងទ័ព បើទោះបីជារូបគេបានជាប់កុងត្រាជាមួយក្រុម Fulham ក៏ដោយ។

ខណៈនេះដែរ លោក Harvey Davis បានបដិសេធមិនព្រមឲ្យកូនខ្លួនវិលត្រឡប់មកចូលជួរទាហាននោះទេ ហើយលោកព្រមទាំងប្តឹងតវ៉ានឹងសំណើររបស់រដ្ឋាភិបាលផងដែរ ប៉ុន្តែសំណុំរឿងនេះត្រូវបានតុលាការទីក្រុង Singapore ច្រានចោល។ 

កីឡាករ Ben Davis

ទោះបីជាយ៉ាងណា សហព័ន្ធបាល់ទាត់សិង្ហបុរីបានគាំទ្រនូវការសម្រេចចិត្តរបស់ខ្សែបម្រើវ័យ១៧ ដោយពួកគេជម្រុញឲ្យ Davis បន្តអាជីពនៅអង់គ្លេសបន្តទៀត ហើយកុំទាន់គិតរឿងមកចូលជួរទាហាន៕

កីឡាករ Ben Davis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]