ភ្នំពេញ៖  ថ្មីៗនេះយើងឃើញមានការលេចឡើងនូវរូបភាពនៃរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់រថយន្ត Ford Ranger 2019 តាមរយៈបណ្ដាញសង្គមនិងសាព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា។

Ford Ranger Wildtrak 2019

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណានិងកាងខាងមុខរចនាគួរឲ្យទាក់ទាញ  ចង្កៀងមុខនិងចង្កៀងពិលកាងមុខបានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត  ចង្កៀងគុជ HID Headlamp ភ្លឺច្បាស់ល្អ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញសម្រាប់រថយន្តនេះនៅពេលបើកបរនៅលើដងផ្លូវ និងមានហ្វាកូដអូតូដែលអាចទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិនៅពេលមានរថយន្តមកពីខាងមុខ។

លើសពីនេះទៅទៀតរថយន្ត Ford Ranger 2019 ជាកំពូលរថយន្ត Pick Up ដែលបានធ្វើការវិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងនោះដែរបច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្តនេះរួមមាន ការបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Push Button Start) និងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Assisted Parallel Parking) អាចជួយសម្រួលឲ្យអ្នកបើកបរចូលចតដោយស្វ័យប្រវត្តិដោយដោយគ្រាន់តែធ្វើការអបហ្វ្រាំងតែប៉ុណ្ណោះ។

Ford Ranger Wildtrak 2019

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវដោយចៃដន្យនៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។ 

ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) អាចឲ្យអ្នកបើកបរធ្វើការកំណត់ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាបញ្ចៀសអ្នកបើកបរឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំណត់។

លើសពីនេះរថយន្ត Ford Ranger 2019 ក៏មានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ប្រព័ន្ធនេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយសុវត្ថិភាពមួយដោយបញ្ចេញសម្លេងនិងបង្ហាញសញ្ញាគ្រោះថ្នាក់ឲ្យអ្នកបើកបរបានដឹង និងត្រៀមខ្លួនចៀសផុតពីគ្រោះថ្នាក់ដែលមានចំពោះមុខ៕

Ford Ranger XLT 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]