រុស្ស៊ី៖ នៅក្នុងវីដេអូមួយដែលត្រូវបានគេថតអំឡុងការប្រកួតពានរង្វាន់ World Cup វគ្គផ្ដាច់ព្រ័ត្រ ដោយក្នុងវីដេអូនោះ គឺបង្ហាញពីការនិយាយលើកទឹកចិត្ដ ក៏ដូចជាឲ្យកម្លាំងចិត្ដទាំងមូលពីសំណាក់ខែ្សបម្រើ Paul Pogba។ 

Pogba និងកីឡាករក្រុមបារាំង

ជាមួយនឹងការរំពឹងខ្ពស់ កាតព្វកិច្ចដ៏ធំសម្រាប់ប្រទេស ជាពិសេសគឺការសាងប្រវត្ដិសាស្រ្ដសម្រាប់ប្រទេសជាតិ ខែ្សបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Paul Pogba បានធើ្វការនិយាយលើកទឹកចិត្ដ ដាស់តឿន និងធើ្វការក្រើនរម្លឹក ធើ្វយ៉ាងណាដើម្បីឲ្យកីឡាករព្យាយាមលេងឲ្យអស់ពីសមត្ថភាពរបស់ពួកគេ មុនការប្រកួត ៩០នាទី ចាប់ផ្ដើម។ 

Pogba និងកីឡាករក្រុមបារាំង

កីឡាករវ័យ ២៥ឆ្នាំនេះ បាននិយាយថា «ពួកយើងមានពេល ៩០នាទី ដើម្បីសាងប្រវត្ដិសាស្រ្ដក្នុងសៀវភៅ ហើយនឹងក្លាយជាឈុតកីឡាករទី២ របស់បារាំង ដែលអាចលើកពានរង្វាន់ដ៏មានតម្លៃមួយនេះ»។

អតីតកីឡាកររបស់ក្រុមសេះបង្គង់ Juventus ក៏បានបនែ្ថមទៀតថា៖ «ក្ដីឈឺចាប់ក្នុងការបរាជ័យវគ្គផ្ដាច់ព័្រត្រ Euro គឺនៅមិនទាន់បាត់នៅឡើយទេក្នុងខួរក្បាលរបស់ពួកយើង ដូច្នេះការប្រកួតនេះគឺជាលុបលាង និងការស្ដារមុខមាត់របស់ប្រទេសយើងឡើងវិញ»៕  

Pogba និងកីឡាករក្រុមបារាំង
Pogba
Pogba (កណ្ដាល)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]