ប្រេសុីល៖ បន្ទាប់ពីក្លិប Real Madrid បានចំណាយលុយចំនួន ៥៤ លានផោន(ជាង ៧០ លានដុល្លារអាមេរិក)សម្រាប់ទិញយកខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes ពីក្លិប Santos រួចមកកីឡាកររូបនេះបានធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់កីឡាករ Neymar ថា គ្មាននរណាម្នាក់បានចង់ធ្វើល្បិចអ្វីនោះទេ សូមឲ្យអ្នកទាំងអស់គ្នាកុំបំផ្លើសកំហុសរបស់គេអី។

Neymar

បើទោះបីជាក្រុមជម្រើសជាតិប្រេស៊ីលបានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យទើបតែ ១៧ ឆ្នាំរូបនេះបាននិយាយថា កីឡាករ Eden Hazard ក៏ជាអ្នកដែលធ្វើឲ្យមានកំហុសឆ្គងទៅលើ Neymar នៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបន្តថា កីឡាកររបស់ក្លិប PSG បានក្លាយជាគោលដៅមួយដែលធ្វើឲ្យុប៊ែលហ្សុិកខ្លាច ទើបបានជាពួកគេប្រើវិធីសាស្រ្តធ្វើឲ្យគេមានរបួសជាច្រើនដងទើបបានជាពួកគេចាញ់ក្រុមជម្រើសជាតិប៊ែលហ្សុិកក្នុងលទ្ធផល ២-១ បែបនេះ។

គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធរបស់ក្លិប Santos ដែលត្រូវបានដាក់ឈ្មោះក្រៅថាជា Next Neymar បាននិយាយបន្តថា៖ «ការរិះគន់ទៅលើ Neymar បែបនេះគឺជារឿងមួយដែលពួកគេធ្វើមិនបានដូចកីឡាកររូបនោះទើបបានជាពួកគេមិនពេញចិត្តបែបនោះ ពោលគឺ Neymar ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំពិតជាមិនពេញចិត្តចំពោះការរិះគន់ទៅលើគេបែបនេះទេ»។

Rodrygo Goes

សូមបញ្ជាក់ថា ក្លិប Real Madrid ធ្លាប់បានចំណាយប្រាក់ ៥០លានអឺរ៉ូ(ជាង ៥៨ លានដុល្លារអាមេរិក)ម្តងរួចមកហើយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកកាន់់ទឹកដី Santiago Bernabéu កាលពីឆ្នាំមុន ប៉ុន្តែត្រូវកីឡាកររូបនេះបដិសោធដោយសារគេចង់នៅជួយអតីតក្លិបរបស់ Neymar ផងដែរនោះឲ្យឈ្នះពានជាច្រើនទៀតសិន៕

Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]