ភ្នំពេញ ៖ កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គម បានចែករំលែករូបភាពប្អូនប្រុសម្នាក់ ដែលកើតមានជំងឺតេសតាណុស ដោយមានរូបរាងស្គមស្គាំងខ្លាំង ដែលបានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក មាស សាលី ក្រោយបានឃើញសភាពបែបនេះ បានធ្វើឲ្យរូបលោក នៅមិនសុខ រហូតបានស្កាត់ទៅជួបជាមូយប្អូនប្រុសខាងលើដោយផ្ទាល់ ថែមទៀតផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តារាចម្រៀង លោក មាស សាលី បានទៅសួរសុខទុក្ខប្អូនប្រុស ដែលមានជំងឺតេសតាណុសកម្រិតធ្ងន់ធ្ងរម្នាក់ ដោយក្នុងនោះលោកក៏បាននាំយកថវិកាផ្ទាល់ខ្លួន និងអំណោយខ្លះទៅឲ្យប្អូនប្រុស ដែលកំពុងតែប្រឈមមុខនឹងជំងឺដ៏កាចសាហាវមួយនេះ ផងដែរ។

ជាមួយគ្នានេះដែរ តាមរយៈរូបថត អមជាមួយសាររបស់តារាប្រុសរូបនេះ បានសរសេររៀបរាប់ថា «ថ្ងៃនេះខ្ញុំបានចុះទៅដល់ផ្ទះប្អូនប្រុសដែលកើតមានជំងឺតេសតាណុស ដល់កម្រិតធ្ងន់ធ្ងរ ដែលធ្វើឲ្យប្អូនមានរាងកាយស្គមស្គាំងខ្លាំង ដែលពិបាកព្យាបាល ពិតជាអាណិតប្អូនណាស់ហើយក៏បាននាំយកថវិកាផ្ទាល់ខ្លួនខ្លះដែរ»។

យ៉ាងណាមិញ ជាមួយនឹងការប្រព្រឹត្តិអំពើដ៏ល្អប្រពៃមួយនេះ តារាប្រុសរូបនេះក៏ត្រូវបានមហាជនជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ ចំពោះការចែករំលែកទុក្ខលំបាក ក្នុងនាមជាប្រជាជនខ្មែរដូចគ្នាផងដែរ៕ 

មាស សាលី
មាស សាលី
ប្អូនប្រុសរងគ្រោះ
មាស សាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី