ភ្នំពេញ៖ លោក ខាំ លន់ចេន បង្ហាញអារម្មណ៍សប្បាយចិត្ត ក្រោយពីលោកបានបង្ហាញខ្លួនជាលើដំបូងនៅក្នុងទីលានបាល់ទាត់ជាកីឡាកររបស់បឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ។

ម្ចាស់បទ “ សម្បថនិស្ស័យ ” រូបនេះត្រូវបានគ្រូបង្វឹកផ្លាស់ប្តូរឲ្យចូលទៅក្នុងទីលាននៅតង់ទីពីរ នៃការប្រកួតរវាងបឹងកេត និង វេស្ទើនភ្នំពេញ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃពុធ កន្លងទៅ ដោយការប្រកួតបានបញ្ចប់ក្នុងលទ្ធផល បឹងកេតឈ្នះ១-០។ 

ខាំ លន់ចេន (រូបភាព៖ CNCC - គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា)

ក្រោយពីចប់ការប្រកួត អ្នកចម្រៀងបទ Original រូបនេះបាននិយាយថា « ចំណុចធំបំផុតទី១គឺកម្លាំង ជាបញ្ហាធំតែម្ដង ចំពោះការលេងតាក់ទិច យើងត្រូវតែពង្រឹងបន្ថែមទៀត។ សម្រាប់ការយល់ចិត្តគ្នាវិញ គឺល្អ ព្រោះគ្រូបានរៀបចំទុកមុនស្រាប់ តែខ្ញុំនឹងប្រឹងប្រែងពង្រឹងខ្លួនបន្ថែមទៀត ជាពិសេសកម្លាំងឲ្យបានល្អ ។ »

បន្ថែមពីលើនេះ តារាចម្រៀងរហ័សនាម Chen Trophy រូបនេះបាននិយាយថា « ការលេងបាល់ទាត់របស់ខ្ញុំមិនប៉ះពាល់ខ្លាំងដល់ការងារសិល្បៈទេ ព្រោះបានបែងចែកកាលវិភាគយ៉ាងល្អ ព្រោះយល់ថា អាជីពលើវាលស្មៅក៏ផ្ដល់ផលប្រយោជន៍ផ្នែកសុខភាពសំខាន់ដល់រូបគេផងដែរ »៕  

ខាំ លន់ចេន (រូបភាព៖ CNCC - គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]