អាមេរិក៖ កីឡាករ Alexis Sanchez បានទទួលទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិកហើយ ក្រោយពីរូបលោកត្រូវរង់ចាំអស់រយៈពេលជាងមួយសប្តាហ៍។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះត្រូវខកខានមិនបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាមួយមិត្តរួមក្រុម ខណៈដែលពួកគេគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Phoenix រដ្ឋ Arizona ដើម្បីប្រកួតជាមួយក្រុម Club America។ 

កីឡាករ Alexis Sanchez

ហេតុផលពីក្រោយការខកខានជើងហោះហើររបស់កីឡាករសញ្ជាតិឈីលីរូបនេះ គឺដោយសារតែរូបគេមិនទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកនោះទេ ព្រោះតែរូបគេមានរឿងពាក់ព័ន្ធនឹងការមិនបង់ពន្ធជូនរដ្ឋតាំងពីរូបគេលេងនៅក្រុម Barcelona ឯណោះ។

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះបានទទួលនូវដំណឹងល្អកាលពីយប់មិញ ដោយរូបគេត្រូវបានស្ថានទូតអាមេរិកផ្តល់សិទ្ធឲ្យធ្វើដំណើរទៅចូលរួមមិត្តរួមក្រុមនៅសហរដ្ឋអាមេរិកជាស្ថាពរ ក្រោយពីក្លិប Manchester United បានជួយចេញមុខចរចាជាមួយខាងស្ថានទូត។ 

កីឡាករ Alexis Sanchez

គួរឲ្យដឹងថា ក្រុម Manchester United នឹងចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាព International Champions Cup ដោយពួកនឹប៉ះជាមួយក្រុម AC Milan នៅថ្ងៃ២៦, ប៉ជាមួយក្រុម Liverpool នៅថ្ងៃទី២៩ និងប៉ះជាមួយ Real Madrid នៅថ្ងៃទី១ ខែសីហាខាងមុខនេះ៕ 

កីឡាករ Man Utd ក្នុងពានរង្វាន់ ICC ឆ្នាំ២០១៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]