បរទេស៖ ខែ្សបម្រើ Alex Oxlade-Chamberlain នឹងខកខានការប្រកួតពេញមួយរដូវកាលថ្មីខាងមុខនេះ ឲ្យក្រុមហង្សក្រហម Liverpool តែម្ដង ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ 

Alex Oxlade-Chamberlain

របួសជង្គង់នេះ គឺបានកើតឡើងអំឡុងការប្រកួតក្របខណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង Liverpool និង Roma កាលពីថៃ្ងទី២៤ ខែមេសា កន្លងទៅ។ 

របួសនេះដែរ ក៏បានធើ្វឲ្យរូបគេខកខានការប្រកួតសំខាន់ៗមួយចំនួនរួចទៅហើយដែលមានដូចជា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League និងការប្រកួតពានរង្វាន់ពិភពលោក World Cup ជាមួយក្រុមជម្រើសជាតិអង់គ្លេស ។

យ៉ាងណាក្ដី អតីតខែ្សបម្រើរបស់ក្រុម Arsenal នេះ បានធើ្វការវះកាត់បានជោគជ័យហើយ ប៉ុន្ដែទាមទារការថែរទាំ និងការហ្វឹកហាត់មួយចំនួនដែលមានរយៈពេលយូរ ធើ្វយ៉ាងណាដើម្បីឲ្យទម្រង់លេងរបស់គេវិលមករកភាពដើមវិញ។​

សូមបញ្ជាក់ថា អតីតសមាជិករបស់ក្រុមជម្រើសជាតិអង់គ្លេសនេះ បានធើ្វការផ្លាស់ប្ដូរពីក្លិបកាំភ្លើងធំ Arsenal ទៅកាន់ក្រុមគូប្រជែង Liverpool កាលពីខែមករា គ្រាដែលទីផ្សារដោះដូរកីឡាករបានបើក។ 

កីឡាករជំនាញស៊ុតពីចម្ងាញនេះ បានក្លាយជាកីឡាករសំខាន់ម្នាក់ដែលមិនអាចខ្វះបានសម្រាប់ក្រុម​ ជាពិសេសគឺរូបគេបានជួយ Liverpool ឲ្យឈ្នះការប្រកួតសំខាន់ៗមួយចំនួន មុនពេលដែលរូបគេរងរបួសជង្គង់នេះ ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានរង្វាន់កំពូលរបស់អឺរ៉ុប៕  

Alex Oxlade-Chamberlain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]