ចិន៖ ក្រុមហ៊ុនរថភ្លើងមួយបានឱ្យដឹងថា បុគ្គលិករបស់ខ្លួនបានធ្វើការជម្លៀសអ្នកដំណើរទាំងប៉ុន្មាន ដោយសារតែការវាយប្រហារពីនារីម្នាក់ ដែលមានឥរិយាបថកាចសាហាវ។

រូបតំណាងអ្នកដំណើរដែលត្រូវជម្លៀសចេញ

បើតាមវីដេអូដែលទើបតែបញ្ចេញថ្មីៗនេះបានបង្ហាញថា នារីម្នាក់កំពុងខាំអ្នកដំណើរដែលកំពុងអង្គុយក្នុងរទេះភ្លើង នៅស្ថានីយជិនជូ (Jinzhu)។ 

នារីដែលកាចសាហាវ កំពុងខាំអ្នកដំណើរម្នាក់

ក្រោយពីបុរសរងគ្រោះប្រើសិទ្ធិការពារខ្លួន នារីដែលប្រើមាត់ធ្មេញជាអាវុធនេះក៏ដួលលើកម្រាល រួចចាប់ផ្តើមហែកសម្លៀកបំពាក់ខ្ទេចខ្ទី ដោយមិនទុកសូម្បីតែខោអាវក្នុង។ រីឯជនរងគ្រោះដែលមានអាយុ ៥៦ ឆ្នាំ បានទន់ជង្គង់ដួលពោរពេញដោយការឈឺចាប់ផងដែរ។

បុរសដែលត្រូវនាងខាំ បានប្រើសិទ្ធិការពារខ្លួន

ការស៊ើបអង្កេតលើហេតុការណ៍នេះបានធ្វើឡើងហើយ។ បើយោងតាមអ្នកគ្រប់គ្រងស្ថានីយរថភ្លើងប្រចាំក្រុង ចុងឈីង (Chongqing) ស្ត្រី វ័យ ៣៦ឆ្នាំនេះបាត់បង់ម្ចាស់ការលើខ្លួនឯង ដោយសារតែមានបញ្ហាទំនាក់ទំនងស្នេហារវាងនាង និងស្វាមី។

នារីដែលមានវិបត្តិស្នេហា ត្រូវសន្តិសុខជួយឃាត់ខ្លួន

យើងមិនដឹងថាគាត់មានបញ្ហាអ្វីខ្លះជាមួយស្វាមីឡើយ ហើយទោះជាគាត់បានបង្កគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះក្តី តែតាមពិតទៅគាត់ជាមនុស្សម្នាក់ដ៏គួរឱ្យអាណិតទៅវិញទេ ដែលធ្លាក់ក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]