អង់គ្លេស៖ គ្រូបង្វឹក Jurgen Klopp បានបញ្ជាក់ថា ពេលនេះក្រុមហង្សក្រហម Liverpool បានបញ្ចប់នូវការទិញកីឡាករសម្រាប់រដូវកាលក្ដៅនេះហើយ បន្ទាប់ពីចំណាយទឹកប្រាក់បំបែកកំណត់ត្រាសម្រាប់អ្នកចាំទី Alisson។ 

Alisson និង Klopp

គិតត្រឹមពេលនេះ Liverpool បានចំណាយដល់ទៅ ៤៤លានផោន សម្រាប់ខែ្សបម្រើ Fabinho ដែលផ្ទេរពីក្រុម Monaco និង ១៣លានផោន សម្រាប់ខែ្សបម្រើស្លាប Xherdan Shaqiri របស់ Stoke និងចុងក្រោយគឺកីឡាករដែលមកពីក្រុម RB Leipzig គឺ Naby Keita ក្នុងតម្លៃ ៤៨លានផោន។ 

Alisson

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នេះ បាននិយាយទៅកាន់គេហទំព័រផ្លូវការរបស់ Liverpool ថា៖ «ពេលនេះ ពួកយើងមានអ្វីៗគ្រប់យ៉ាងហើយសម្រាប់រដូវកាលថ្មីខាងមុខនេះ ព្រោះខ្ញុំគិតថា ពេលនេះក្លិបនឹងមិនទិញកីឡាករណាទៀតទេ ហើយខ្ញុំប្រាកដណាស់អំពីរឿងនេះ»៕ 

Klopp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]